ទារកម្នាក់ដែលកើតមកមានក្បាលតូចខុសគេនិងខួរក្បាលមួយចំណែកលៀនចេញពីលលាដ៍ក្បាលគួរឱ្យតក់ស្លុត នៅរស់រហូតមកទល់ពេលនេះស្ទើរមិនគួរឱ្យជឿ។
ទារកអភ័ព្វដែលមានឈ្មោះថា អូហ្ស៊ី ហ្គោដុន (Ozzie Gordon) មកពីទីក្រុងអូស្ទីន (Austin) រដ្ឋតិចសាស សហរដ្ឋអាម៉េរិក ខាងលើនេះត្រូវបានពេទ្យពិនិត្យឃើញក្បាលតូចខុសធម្មតា តាំងពីនៅក្នុងផ្ទៃម្ដាយម្ល៉េះ។
ដោយសារបែបនេះ ក្រុមគ្រូពេទ្យបានសុំស្ត្រីជាម្ដាយឈ្មោះ អូម៉ូបូឡា (Omobola) វ័យ ២៥ឆ្នាំ និងស្វាមី ឆេកូតា ហ្គោដុន (Checotah Gordon) រម្លូតកូននេះចេញ។
ទោះជាយ៉ាងណា ដោយមិនដាច់ចិត្តផ្ដាច់ជីវិតកូនទាំងគ្នាមិនទាន់បានឃើញពន្លឺថ្ងៃប្ដីប្រពន្ធនេះ មិនព្រមឱ្យពេទ្យរម្លូតកូននេះចេញឡើយ។ ក្រោយពេលសម្រាលរួច ពេទ្យបានព្យាករថា កូននេះរស់មិនលើសពីប៉ុន្មានសប្ដាហ៍ឡើយ។ ប៉ុន្ដែជាអព្ភូតហេតុអស្ចារ្យក្មេងនេះបានឆ្លង ខួបកំណើតមួយឆ្នាំរបស់ខ្លួនកាលពីខែតុលា ឆ្នាំមុន និងបន្តរស់រហូតមកទល់ពេលនេះ៕ ប្រែសម្រួលៈខុម