អ្នកស្រី វីវៀន ស្ដូកស៍ (Vivien Stokes) វ័យ ៥៦ ឆ្នាំ និងលោក ហ្វ្រេដ ហាតលី (Fred Hartley) វ័យ ៧៣ ឆ្នាំបានរួមរស់ជាប្ដីប្រពន្ធដោយមិនបានរៀបការអស់រយៈពេល ២៩ ឆ្នាំមកហើយ។ ដោយសារតែបែបនេះ ពួកគាត់បានរៀបគម្រោងរៀបការនៅខែមិថុនា ខាងមុខ។ ប៉ុន្តែនៅ ពេលអ្នកស្រី វីវៀន ធ្លាក់ខ្លួនឈឺគ្រឹប ពោលគឺមានជំងឺហើមសួតពួកគាត់ក៏សម្រេចចិត្ត រៀបការមុនពេលកំណត់នៅក្នុងមន្ទីរពេទ្យ។
បុគ្គលិក និងក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យ Blackpool Victoria Hospital បានអំពាវនាវតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក និងទ្វីតទ័រ ដើម្បីសុំជំនួយក្នុងការរៀបចំអាពាហ៍ពិពាហ៍ របស់ពួកគាត់ដែលស្លាប់មួយចំហៀងខ្លួនទាំងពីរនាក់។
ទីបំផុតគូស្នេហ៍ដែលមកពីហ្វ្លីតវូដ (Fleetwood) តំបន់លែនឃែសៀ (Lancashire) ប្រទេសអង់គ្លេស នេះបានរៀបការក្នុងបន្ទប់អ្នកជំងឺលេខ ២៤ កាលពីថ្ងៃពុធសប្ដាហ៍មុនយ៉ាងអ៊ូរអរ ដោយសារមានការជួយជ្រោមជ្រែងពីសាច់ញាតិ មិត្តភក្ដិ មន្ទីរពេទ្យ និងមហាជន។
សូមបញ្ជាក់ថា អ្នកស្រី វីវៀន ចង់រៀបការច្រើនឆ្នាំមកហើយ ប៉ុន្តែលោក ហ្វ្រេដ ចេះតែ ប្រកែករហូតឈានមកដល់ដំណាក់កាលនេះទើបបានរៀបការបំពេញបំណងចុងក្រោយ៕ ប្រែសម្រួលៈខុម




