ឱសថស្ថានមួយនៅក្រុងប៉េកាំងត្រូវពិន័យប្រាក់៣លានយ័ន(៤៣៤.៦៨៦,៥៧ដុល្លារ)ចំពោះការលក់ម៉ាសមុខឡើងថ្លៃ ដល់ទៅជិត៦ដងនៃថ្លៃលក់តាមអនឡាញ ចំពេលអ្នកក្រុងភ័យស្លន់ស្លោអំពីការផ្ទុះកូរ៉ូណាវីរុស ហើយផ្អើលនាំគ្នារកទិញម៉ាសមុខការពារ។
និយ័តករទីផ្សារបាននិយាយកាលពីថ្ងៃពុធទី២៩មករាថា ខ្លួនបានចេញលិខិតពិន័យនេះទៅឲ្យឱសថស្ថានBeijing Jimin Kangtai Pharmacy ចំពោះការលក់ម៉ាសមុខដំឡើងថ្លៃជិត៦ដង។
ទូរទស្សន៍រដ្ឋបាននិយាយថាJimin Kangtai បានលក់ម៉ាសមុខធុន3Mក្នុងមួយប្រអប់៨៥០យ័ន នៅពេលម៉ាសមុខម៉ាកដូចគ្នាគេលក់តាមអនឡាញតែ១៤៣យ័ន។
និយ័តករក្រុងប៉េកាំងបានបង្កើនការត្រួតពិនិត្យតម្លៃលើគ្រឿងប្រដាប់ការពារខ្លួនទល់នឹងវីរុស និងដាក់ទោសសកម្មភាពខុសច្បាប់ ដូចជាការលក់ដំឡើងថ្លៃនិងបំភ្លៃព័ត៌មានអំពីតម្លៃ។ក្រុមនេះបាន ស៊ើបអង្កេតការរំលោភលើតម្លៃចំនួន៣១ករណីចាប់តាំងពីថ្ងៃ២៣មករាមក៕ប្រែសម្រួល៖វាសនា/Ha
ការផ្ទុះកូរ៉ូណាវីរុស នាំអោយទំនិញម៉ាសមុខត្រូវប៉ាន់ជាងគេនៅចិន