តើអ្នកណាខ្លះធ្លាប់ស្រមៃចង់គេងនៅក្នុងព្រៃជិតហ្វូងដំរី ហើយគយគន់ហ្វូងតារានាពេលដ៏រាត្រីដ៏ស្រស់ត្រកាល? បើពិតជាចង់មែន រម្មណីយដ្ឋានមួយនៅប្រទេសថៃជាកន្លែងដ៏ស័ក្ដិសមបំផុតសម្រាប់បំពេញក្ដីស្រមៃរបស់អ្នក។
កាលពីខែមុន រម្មណីយដ្ឋានក្នុងព្រៃមួយដែលមានឈ្មោះថា Anantara Golden Triangle Camp & Resort នៅឈាងរ៉ៃ (Chiang Rai) ប្រទេសថៃ ភាគខាងជើងបានបើកសម្ពោធបន្ទប់កញ្ចក់ រាងពពុះសាប៊ូគ្មានពីរ ដែលអ្នកអាចគេងក្បែរហ្វូងដំរី និងគយគន់ហ្វូងតារានាពេលរាត្រី គួរជាទីមនោរម្យ។
ទោះជាយ៉ាងណា តម្លៃស្នាក់នៅមួយយប់សម្រាប់មនុស្សពីរនាក់នៅរម្មណីយដ្ឋានក្នុងតំបន់ ក្រីកោណមាស ដែលយើងអាចមើលឃើញធ្លាយដល់ទឹកដីប្រទេសឡាវ និងមីយ៉ានម៉ា (ភូមា) នេះចាប់ពី ១៧.៧០០ បាត (៥៨០ ដុល្លារអាម៉េរិក) ឡើងទៅ៕ ប្រែសម្រួលៈខុម