Home កីឡា លី​វឺ​ភូ​ល គឺ...

លី​វឺ​ភូ​ល គឺជា​គោលដៅ​ដែល​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​កីឡាករ​ក្លិប PSG

ការផ្ទេរ​ដែល​អាចមាន​មកកាន់​ក្លិប​លី​វឺ​ភូ​ល​( Liverpool )​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ជម្រើស​ដ៏​គួរ​ឲ្យ ទាក់ទាញ​សម្រាប់​កីឡាករ ឃី​លៀន អឹម​បា​ប៉េ (Kylian Mbappe) របស់​ក្លិប PSG ពីព្រោះ កីឡាករ​វ័យក្មេង​រូបនេះ​សុ​បិ​ន្ត​ចង់​លេង​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​កនៅ​ថ្ងៃ​ណាមួយ​។​
​ ​
នេះ​គឺជា​ទស្សន​របស់លោក ជូ​លៀន ឡូ​រិ​ន (Julien Laurens) ជា​អ្នកជំនាញ​វិស័យ​បាល់ទាត់បារាំង ដែល​និយាយថា អឹម​បា​ប៉េ ធ្លាប់​ពិចារណា​សំណើ​របស់​ក្លិប Liverpool រៀងរាល់ថ្ងៃ​។​
​ ​
មានការ​ភ្ជាប់​ក្លិប Liverpool ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ អឹម​បា​ប៉េ ខណៈ​ការប៉ាន់ ប្រមាណ​នៅតែ​បន្ត​កើតមាន​ជុំវិញ​អនាគត​របស់​កីឡាករ​សញ្ជាតិ​បារាំង​រូបនេះ​។​
​ ​
គេ​ចាត់ទុកថា ក្លិបរ​ផល ម៉ា​ឌ្រី​ត​( Real Madrid) គឺជា​ក្លឹប​ដែលមាន​ប្រៀប​ក្នុង​ការចុះ​កិច្ច​ព្រម ព្រៀង​ផ្ទេរ​កីឡាករ​ម្ចាស់​មេដាយមាស​វើ​ល​ខាប់​វ័យ​២១​ឆ្នាំ​រូបនេះ ប្រសិនបើ​កីឡាករ​រូបនេះ សម្រេចចិត្ត​ចាកចេញ​ពី​ក្លិប Paris Saint Germain ពិតមែន​។
​ ​
ប៉ុន្តែ​លោក ឡ​រិ​ន បាន​និយាយថា អឹម​បា​ប៉េ ចាប់អារម្មណ៍​នឹង​ការចូលរួម​ជាមួយ​ក្រុម Liverpool ដែលជា​ក្រុម​ម្ចាស់​ជើងឯក​ពិភពលោក​និង​ឆេ​ម​ពាន​លី​ក​ផងដែរ ជាពិសេស​ការចូលរួម​ជា មួយក្រុម​របស់លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) ស្របពេល​ក្លិប Liverpool អាច​នឹងត្រូវ ចំណាយ​២៥៣​លាន​ផោន ដើម្បី​ផ្ទេរ​កីឡាករ​រូបនេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​កីឡាករ ឃី​លៀន អឹម​បា​ប៉េ (Kylian Mbappe)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋបាល​ខេត្តសៀមរាប​ចែក​ម...

ដោយ​: គូលែន / សៀមរាប​: នៅ...

រដ្ឋមន្ត្រី​ក្រសួងការពារជ...

ដោយ​: សៅ វ៉ាន់ឌី / ខេត្តព...

ការស្រាវជ្រាវ​៖​ការវិនិយោ...

​ដោយៈ​សុផល​/ភ្នំពេញ​៖ វិទ...

អភិបាល​រាជធានី​ថ្លែងអំណរគ...

​ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​...