កីឡាករ ប្រ៊ូណូ ហ្វឺណានដេស (Bruno Fernandes) ដែលជាគោលដៅរបស់ក្លឹបម៉េនឆេស្ទ័រ យូណាយធីតនោះ រំពឹងថា នឹងអាចធ្វើជាប្រធានក្រុមសម្រាប់ការប្រកួតជាមួយក្រុម Maritimo នៅក្របខ័ណ្ឌ Primeira Liga ។
កីឡាករវ័យ២៥ឆ្នាំបានក្លាយជាកម្មវត្ថុនៃចំណាប់អារម្មណ៍របស់ក្លិបម៉េនឆេស្ទ័រ យូណាយធីតនៅរដូវកាលទិញដូរខែមករានេះ ប៉ុន្តែខ្សែបម្រើរូបនេះគ្រោងដឹកនាំការប្រកួតនៅលើ ទីលានប្រកួតហើយ។
វាហាក់ដូចជាថា ក្លិបបិសាចក្រហមបានដាក់សំណើផ្ទេរកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះជាលើកទី៣។ ប៉ុន្តែក្លិបទាំងពីរបានប៉ាន់ប្រមាណតម្លៃខុសគ្នា១០លានផោន។
លោក ហ្វ្រេដឺរីកូ វ៉ារ៉ានដាស (Frederico Varandas) ប្រធានបច្ចេកទេសក្លិប ស្ពរធីង(Sporting) និងលោក ចច ម៉េនដេស (Jorge Mendes) ជាភ្នាក់ងាររបស់ ប្រ៊ូណូ បានធ្វើដំណើរមកក្លិប យូណាយធីតកាលពីថ្ងៃព្រហស្បតិ៍ ។ ប៉ុន្តែមិនទាន់ឯភាពលើកិច្ចព្រមព្រៀងនៅឡើយជាមួយ នឹងលោក អេដ វូដវើដ (Ed Woodward) ជានាយករងប្រតិបត្តិរបស់ក្លឹបយូណាយធីត។
ទោះបីជាយ៉ាងណា គេរំពឹងថា ការចរចានឹងបន្តនៅសប្តាហ៍នេះ ហើយហ្វឺណានដេស អាចនឹងត្រូវបានដកចេញពីក្រុមជម្រើសរបស់លោក ចច ស៊ីឡាស (Jorge Silas) ប្រសិនបើ យូណាយធីតសម្រេចកិច្ចព្រមព្រៀងនោះ។
បើទោះបីជាមានការប៉ាន់ប្រមាណ ស៊ីឡាស អះអាងថា ហ្វឺណានដេសបានបង្ហាញការទទួល ខុសត្រូវបែបអាជីពរបស់ខ្លួននៅលើទីលានប្រកួត៕ ប្រែសម្រួល: ពិសិដ្ឋ