ក្លិបញូវខេសល( Newcastle) កំពុងផ្តោតគោលដៅនាំយកលោក រ៉ាហ្វា បេនីតេស (Rafa Benitez) ត្រឡប់មកវិញ ប្រសិនបើសំណើទិញក្លិប ៣៤០លានផោនរបស់ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ត្រូវបានឯកភាពមែននោះ។
ព្រះអង្គម្ចាស់ ម៉ូហាម៉េដ ប៊ីន សាលម៉ាន (Mohammed bin Salman) ចាប់អារម្មណ៍ចង់ទិញក្លិបនេះ ហើយបច្ចុប្បន្នកំពុងចរចាមួយលោក ម៉ាយ អាស្លី (Mike Ashley) ។
តាមសេចក្តីរាយការណ៍របស់កាសែត the Sun ថា ម្ចាស់ក្លឹបថ្មីចង់បានលោក បេនីតេស ត្រឡប់មកដឹកនាំជាថ្មី ជាជាងបន្តធ្វើការងារជាមួយលោក ស្ទីវ ប្រ៊ូស។
លោក ប្រ៊ូស បានដឹកនាំក្រុម Newcastle ឡើងមកកាន់រដូវកាលដ៏រឹងមាំហើយពួកគេឈរនៅ លេខរៀងទី១៤នៅលើតារាងពិន្ទុ។ ប៉ុន្តែលោក បេនីតេស នៅតែជាគ្រូបង្វឹកដែលពួកគេ ចង់បាន។ លោកបានចាកចេញកាលពីរដូវក្តៅ បន្ទាប់ពីដឹកនាំបាន៣ឆ្នាំដើម្បីទៅដឹកនាំក្លឹបនៅ ក្របខណ្ឌបាល់ទាត់ចិន។
ថៅកែក្រុមហ៊ុន Saudi Public Investment Fund មានផែនការធំសម្រាប់ក្លឹប Newcastle ។
មានការចរចាច្រើនកន្លងមកហើយអ្នកគាំទ្រមួយចំនួនប្រហែលជាបារម្ភថានេះគឺជា ព្រឹត្តិការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលជាថ្មីទៀតសម្រាប់ក្លិប Newcastle ៕ ប្រែសម្រួល: ពិសិដ្ឋ