លោក មីគែល អាតេតា (Mikel Arteta) បានបញ្ជាក់ថា ក្លិបអាសេណល( Arsenal) កំពុងស្ថិតក្នុងទីផ្សារ ដើម្បីស្វែងរកកីឡាករម្នាក់ឬពីរនាក់បន្ថែមទៀតនៅរដូវកាលទិញដូរនៅខែមករា នេះ។
កីឡាករ ស្កូដ្រាន មូស្តាហ្វី (Shkodran Mustafi) កំពុងប្រឈមមុខនឹងការខកខានប្រកួតបន្ទាប់ពីមានរបួសអំឡុងពេលប្រកួតជាមួយក្រុម Bournemouth កាលពីយប់ថ្ងៃច័ន្ទ។
ក្លិប Arsenal ក៏ត្រៀមខ្លួនទប់ទល់នឹងការព្យាយាមរបស់ក្លិប បាសេឡូណាដែលចង់បានខ្សែ ប្រយុទ្ធ ព្យែរ អេមឺរិក អូបាម៉េយ៉ាំង (Pierre Emerick Aubameyang) ផងដែរ។
លោក អាតេតា បាននិយាយថា “យើងស្ថិតក្នុងទីផ្សារ។ ក្លឹបកំពុងព្យាយាមស្វែងរកកីឡាករម្នាក់ ឬពីរនាក់ជាមួយនឹងធន់ធានដែលយើងមាន។ ខ្ញុំចង់ឲ្យ អូបាម៉េយ៉ាំង នៅបន្តទៀត”។
កីឡាករថ្នាលវ័យក្មេង ប៊ូកាយ៉ូ សាខា (Bukayo Saka) និង អេដឌី ខេទៀ (Eddie Nketiah) បានជួយក្រុម Arsenal ឡើងមកដល់ជុំទី៥នៅក្របខ័ណ្ឌ FA Cup ដោយយកឈ្នះក្រុម Bournemouth ២-១ ។
លោក អាតេតា បាននិយាយថា “យើងរកបានពីរគ្រាប់ ប៉ុន្តែបន្ទាប់មកទៀតយើងចាប់ផ្តើមធ្លាក់ជើងបន្តិច ហើយខ្ញុំមិនពេញចិត្តទេរឿងនេះ”។
នៅពេលសួរនាំថា តើលោកនឹងស្វែងរកខ្សែការពារម្នាក់ទៀតនៅខែនេះឬយ៉ាងណា លោក អាតេតា បាននិយាយថា “យើងស្ថិតក្នុងទីផ្សារ។ ក្លឹបកំពុងព្យាយាមសម្រប សម្រួលយើង។ នៅពេលយើងមានព័ត៌មានថ្មី យើងនឹងបញ្ជាក់ប្រាប់អស់លោកអ្នក”៕ ប្រែសម្រួល: ពិសិដ្ឋ
