ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការការពារកូនពីវីរុសថ្មីមិនឲ្យឆ្លងបាន។ តើមានអ្វីខ្លះទៅ?
អ្នកម្តាយគួរតែកុំនាំកូនទៅកន្លែងដែលមានមនុស្សអ៊ូអរច្រើន ដូចជា ផ្សារឬផ្សារទំនើបកន្លែង ក្មេងលេង ព្រមទាំងកន្លែងជាច្រើនទៀតដែលមានមនុស្សចេញចូលច្រើន។ ជាពិសេស ប្រសិនជាចាំបាច់ត្រូវនាំកូនចេញក្រៅ អ្នកម្តាយគួរតែពាក់ម៉ាសឲ្យកូនហើយលាងដៃឲ្យកូនឲ្យ បានច្រើន។ មិនត្រឹមតែប៉ុណ្ណោះ អ្នកម្តាយត្រូវតែហាមកុំឲ្យកូនលូកដៃចូលច្រមុះហើយមិន ត្រូវយកដៃញីភ្នែក ព្រោះមេរោគនេះអាចឆ្លងចូលតាមភ្នែកទៅរាងកាយបាន។
ប្រសិនជាកូន កើតមានអាការៈក្តៅខ្លួន ឬក្អក អ្នកម្តាយគួរតែនាំកូនទៅមន្ទីរពេទ្យភ្លាម ព្រោះបើមិនប្រយ័ត្ន កូននឹងអាចឆ្លងមេរោគនេះដោយមិនដឹងខ្លួនហើយពិបាកក្នុងការព្យា បាលណាស់។
អ្នកម្តាយគួរតែឲ្យកូនសម្រាកឲ្យបានច្រើនហើយញ៉ាំអាហារដែលអាចធ្វើឲ្យប្រព័ន្ធការពារ រាងកាយ កូនរឹងមាំទើបអាចប្រឆាំងមិនឲ្យមេរោគនេះចូលទៅក្នុងរាងកាយកូនអ្នកបាន យ៉ាងងាយ។ ដូចនេះ អ្នកម្តាយគួរតែធ្វើតាមចំណុចទាំងនេះទើបអាចការពារកូនអ្នកឲ្យ ចៀសពីវីរុសថ្មីនេះ បានយ៉ាងងាយ៕ ដោយៈ health.com.kh