រុក្ខជាតិ​៖ ស្លឹក​អង្កាញ់​

​វិធី​ធ្វើ និង​ប្រើប្រាស់​៖ បុក​ស្លឹក​អង្កាញ់​ស្រស់​(​ស្លឹក​ចាស់​ក៏បាន ស្លឹក​ទុំ​ក៏បាន​) ចំនួន​៣​គីឡូក្រាម អោយ​ម៉ត់​។ ដាក់​លាយ​ទឹក​ធម្មតា​១​លីត្រ ច្របាច់​ពួត​យក​ទឹក​១​លីត្រ​យកទៅ​ប្រើ​។​

​ទឹក​ថ្នាំ​មួយ​លីត្រ​លាយ​ទឹក​២០​លីត្រ​សំរាប់​បាញ់​លើ​កន្លែង​កណ្ដៀរ ឬ​យក​ទឹក​ថ្នាំ​មួយ​លីត្រ​នេះ ទៅ​លាយ​ជាមួយ​ម្សៅ​ដំ​ឡូ​មីរ​ចំនួន​៣​គីឡូក្រាម រួចហើយ​យក​វា​ទៅ​ដាក់​ហាល​អោយ​ស្ងួត យក​វា​ទៅ​ដាក់​ទ្រាប់​បាត​រណ្ដៅ​សរសរ ឬ​ដាក់​ដំណាំ ដើម្បី​បណ្ដេញ​សត្វ​កណ្ដៀរ​អោយ​រត់ ខ្ចាត់ខ្ចាយ ៕ ប្រភព​: អ៊ាង សុផល្លែត​