Home ព័ត៌មានអន្តរជាតិ សមរភូមិសាក្សី...

សមរភូមិសាក្សីលេចស្រមោលស្ទង់ៗនៅក្នុងសវនាការការពារក្តីរបស់ត្រាំនៅព្រឹទ្ធសភា

ក្រុមមេធាវីរបស់ប្រធានាធិបតីអាម៉េរិកដូណាល់ត្រាំបានចោទប្រកាន់សមាជិកបក្សប្រជាធិបតេយ្យកាលពីថ្ងៃអង្គារទី២៨មករាថាបាននាំយកបទចោទប្រកាន់មានហេតុផលនយោបាយមកក្នុងសវនាការអំពីការចោទប្រកាន់ដកតំណែងប្រធានាធិបតីនៅព្រឹទ្ធសភាក្នុងបំណងបញ្ច្រាស់លទ្ធផលនៃការបោះឆ្នោតឆ្នាំ ២០១៦ ដោយបិទការការពារក្តីរបស់ពួកគេជាមួយនឹងការអំពាវនាវឱ្យមានកាត់ឱ្យត្រាំរួចខ្លួនឱ្យបានលឿនបំផុត។

ប៉ុន្តែការសវនាការនេះបានជាប់គាំងនៅក្នុងសមរភូមិមួយជុំវិញថាតើលោក ចន បូលតុន អតីតទីប្រឹក្សាសន្តិសុខជាតិ នឹងត្រូវកោះហៅដើម្បីផ្តល់សក្ខីកម្មប្រឆាំងនឹងចៅហ្វាយចាស់របស់គាត់ឬអត់ ហើយពួកសាធារណរដ្ឋបានគំរាមតបវិញដើម្បីកោះហៅបេក្ខជនប្រធានាធិបតីរបស់បក្សប្រជាធិបតេយ្យ លោកចូ បាយដិន និង កូនប្រុសរបស់គាត់ឈ្មោះ ហាន់ធឺ។

ប្រមុខមេធាវីការពារក្តីរបស់ត្រាំគឺលោក ផាត់ ស៊ីផូលឡូណេ បាននិយាយនៅចុងបញ្ចប់នៃអំណះអំណាងការពាររបស់គាត់ថា “អ្វីដែលពួកគេកំពុងស្នើសុំឱ្យអ្នកធ្វើគឺបោះចោលប្រធានាធិបតីដែលជោគជ័យនៅមុនការបោះឆ្នោតដោយគ្មានមូលដ្ឋាននិងរំលោភរដ្ឋធម្មនុញ្ញ”។

លោកបានប្រាប់ព្រឹទ្ធសមាជិកដែលអង្គុយធ្វើជាគណៈវិនិច្ឆ័យថា “ប្រជាជនអាម៉េរិកមានសិទ្ធិជ្រើសរើសប្រធានាធិបតីរបស់ខ្លួន។ យើងជំរុញឱ្យព្រឹទ្ធសភាបដិសេធរាល់មាត្រានៃការចោទប្រកាន់ដកតំណែងទាំងអស់នេះ”។

ត្រាំត្រូវបានចោទប្រកាន់ពីបទបោកប្រាស់ក្នុងកិច្ចប្រឹងប្រែងដើម្បីជាប់ឆ្នោតអាណត្តិថ្មីរបស់គាត់ក្នុងឆ្នាំ២០២០ដោយគាបសង្កត់សម្ព័ន្ធមិត្តទន់ខ្សោយអ៊ុយក្រែនឱ្យប្រកាសស៊ើបអង្កេតទាំងគ្រួសារបាយដិន និង ទ្រឹស្តីប៉ាន់ស្មានរបស់រុស្ស៊ីថាអ៊ុយក្រែនជាអ្នកជួយពួកប្រជាធិបតេយ្យក្នុងឆ្នាំ២០១៦៕ ដោយ៖ កញ្ញាដាលីស

ពួកប្រជាធិបតេយ្យនិងសាធារណរដ្ឋគំរាមកោះហៅសាក្សីរៀងៗខ្លួនមកសវនាការក្នុងព្រឹទ្ធសភាស្តីពីការចោទប្រកាន់ដើម្បីដកតំណែងត្រាំ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋបាល​ខេត្តតាកែវ ប្រជុំ...

​ដោយៈ ទេព មង្គល / តាកែវៈ ...

រដ្ឋបាល​ខេត្តកោះកុង និង​ក...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

ប្រតិភូ​ស្ថានទូត​កម្ពុជា​...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រដ្ឋបាលខេត្ត​ព្រះវិហារ បើ...

ដោយ​: សៅ វ៉ាន់ឌី / ព្រះវិ...