Home ព័ត៌មានអន្តរជាតិ ត្រាំគាំទ្រផម...

ត្រាំគាំទ្រផមផេវប្រឆាំងនឹងវិទ្យុ NPR និងនិយាយរិះគន់ចំពោះប៉ុស្តិ៍ CNN និង Fox News

ប្រធានាធិបតីដូណាល់ត្រាំកាលពីថ្ងៃអង្គារទី២៨មករាបានគាំទ្ររដ្ឋមន្រ្តីក្រសួងការបរទេសលោកម៉ៃ ផមផេវនៅក្នុងការប្រយុទ្ធតស៊ូរបស់លោកផមផេវជាមួយវិទ្យុសាធារណៈជាតិ (NPR) និងបានចេញផ្សាយនូវការរិះគន់លើបណ្តាញសង្គមបន្ថែមទៀត ដោយមួយគឺវាយប្រហារទៅលើបណ្តាញផ្សព្វផ្សាយដែលគាត់ស្គាល់ច្បាស់ និង មួយទៀតស្គាល់តិចតួច។

លោកត្រាំបានណែនាំលោកផមផេវនៅឯការប្រកាសក្នុងបន្ទប់ខាងកើតអំពីផែនការសន្តិភាពមជ្ឈិមបូព៌ារបស់រដ្ឋបាលអាម៉េរិក ដោយនិយាយថាវាគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់ដែលគាត់ទទួលបានការសាទរពីបុគ្គលិកនិងភ្ញៀវនៅសេតវិមាន។

ប្រធានាធិបតីបាននិយាយថា “អ្នកយកព័ត៌មានម្នាក់នោះមិនអាចធ្វើការងារបានល្អដូចលោកទេ។ ខ្ញុំគិតថា លោកពិតជាធ្វើការបានល្អជាងនាងឆ្ងាយ”។

អ្នកយកព័ត៌មានរបស់វិទ្យុ NPR លោកស្រី ម៉ារី ល្វីស ខេលី បានធ្វើឱ្យលោកផមផេវខឹងសម្បារជាខ្លាំងជាមួយនឹងបទសម្ភាសន៍ខ្លីមួយកាលពីថ្ងៃសុក្រសប្តាហ៍មុន បន្ទាប់មកគាត់បានជេរប្រទេចនាងនៅក្នុងការិយាល័យរបស់គាត់។ បន្ទាប់មកក្រសួងការបរទេសបានប្រកាសកាលពីថ្ងៃចន្ទថា អ្នកយកព័ត៌មានរបស់វិទ្យុ NPR លោកស្រីមីឆែល ខេឡេមិន នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងដំណើរបន្ទាប់របស់លោកផមផេវនៅអឺរ៉ុបនិងអាស៊ីកណ្តាលឡើយ។ វិទ្យុ NPR មិនមានអត្ថាធិប្បាយភ្លាមៗលើការលើកឡើងរបស់លោកប្រធានាធិបតីត្រាំកាលពីថ្ងៃអង្គារទេ។

កាលពីព្រឹកថ្ងៃអង្គារនេះលោកប្រធានាធិបតីបានសរសេរលើ Twiter ជេរប្រមាថលោកដុន ឡេម៉ុននៃទូរទស្សន៍ CNN ដែលបានទទួលការរិះគន់មួយចំនួននៅក្នុងបណ្តាញព័ត៌មានអភិរក្សនិយមមួយនេះសម្រាប់ការរៀបចំផ្សាយកម្មវិធីមួយកាលពីចុងសប្តាហ៍ ដែលភ្ញៀវពីរនាក់របស់គាត់បាននិយាយសើចចម្អកឱ្យ “អ្នកគាំទ្រល្ងង់ខ្លៅ” ដែលគាំទ្រត្រាំ។

លោកត្រាំក៏បានសរសេរផងដែរនូវការរិះគន់លើបណ្តាញទូរទស្សន៍ដែលគាត់ចូលចិត្ត គឺ ប៉ុស្តិ៍ Fox News Channel សម្រាប់ “ការព្យាយាមធ្វើឱ្យបានត្រឹមត្រូវខាងនយោបាយ” ដោយការអញ្ជើញព្រឹទ្ធសមាជិកបក្សប្រជាធិបតេយ្យម្នាក់មកពិភាក្សាពីការចោទប្រកាន់ដកតំណែងគាត់នៅលើប៉ុស្តិ៍នេះ។ លោកក៏បាននិយាយផងដែរថា លោក គ្រីស វ៉លឡេស របស់ទូរទស្សន៍ Fox មិនគួរធ្វើការនៅប៉ុស្តិ៍នេះទេ។ កាលពីថ្ងៃចន្ទលោកវ៉លឡេសបានរករឿងអ្នករាយការណ៍ម្នាក់របស់ទូរទស្សន៍ Fox ចំពោះការមិននិយាយរឿងពិតចំៗនៅក្នុងការពិភាក្សាអំពីសាក្សីក្នុងសវនាការចោទប្រកាន់ត្រាំ។

លោកត្រាំបានសរសេរលើ Twitter ថា “តើមានរឿងស្អីកើតឡើងចំពោះទូរទស្សន៍ Fox News? មានតែខ្ញុំទេទើបដឹង”៕ ដោយ៖ កញ្ញាដាលីស

លោកផមផេវខឹងអ្នកយកព័ត៌មានរបស់វិទ្យុ NPR លោកស្រី ម៉ារី ល្វីស ខេលី ជាខ្លាំងក្រោយធ្វើបទសម្ភាសន៍ខ្លីមួយកាលពីថ្ងៃសុក្រ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកបោះឆ្នោត​ជាង​១៥​ម៉ឺន​...

ដោយៈ មុនី រ័ត្ន​/​ភ្នំពេញ...

អណ្ដូងទឹក​ចំនួន​ជាង​៤០០​ក...

ដោយ​: គូលែន / សៀមរាប​: អណ...

បុរស​ម្នាក់​ស្លាប់​និង​ម្...

ដោយ​: ស​រិ​ទ្ធ / កំពង់ឆ្ន...

ផ្សព្វផ្សាយ​ស្ដីពី​ការបិទ...

ដោយ​: គូលែន​/​សៀមរាប​: នៅ...