តៃកុងរថយន្តក្រុងងោកមួយភាំងរេចង្កូតធ្លាក់ថ្នល់ជាតិ រងរបួស ធ្ងន់ស្រាល​ជាង១០នាក់

266
ចែករម្លែក

ដោយៈគ្រញូង/បាត់ដំបង ៖ កាលពីព្រឹកថ្ងៃ ទី ២៦ ខែមករាឆ្នាំ ២០២០នៅ លើ កំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិអូស ទូកឃុំកំពង់ព្រៀង ស្រុកសង្កែ មានរថយន្តក្រុង​១​គ្រឿងដោយសារតៃកុងងោកមួយភាំង បណ្តាលឲ្យរេចង្កូត ធ្លាក់ថ្នល់ជាតិបណ្តាលឱ្យរងរបួសធ្ងន់ស្រាលជាង១០នាក់ត្រូវដឹកទៅសង្គ្រោះនៅ មន្ទីរពេទ្យខេត្ត។

លោក វរសេនីយ៍ទោ ជា វណ្ណ ឌី អធិការរងទទួលផែនសណ្ដាប់ធ្នាប់ស្រុកសង្កែ បានឲ្យថា រថយន្តក្រុងដឹកអ្នកដំណើរជាង ៤០នាក់ពីខេត្តបន្ទាយជ័យ ឆ្ពោះទៅក្រុងភ្នំពេញពេលមកដល់កន្លែងកើតហេតុដោយសារតែអ្នកបើកបរងោកមួយ ភាំង ទើបធ្វើឲ្យរថយន្តរេចង្កូតធ្លាក់ចេញពីផ្លូវចូលទៅក្នុងប្រឡាយតែម្តង។

លោក អធិការរងស្រុកសង្កែ បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ ដោយខ្លួនឯងនេះ បង្កឡើងដោយរថយន្តម៉ាកហ៊ីយិនដាយធុនធំ ជាក្រុមហ៊ុនទេសចរណ៍ ដឹកអ្នកដំណើរ ពាក់ផ្លាកលេខភ្នំពេញ3D 5353 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់។

ជនរងគ្រោះ ប្រុសស្រីទាំងអស់នោះ មានអាយុចាប់ពីអាយុ៩ឆ្នាំដល់៦៧ឆ្នាំ​ភាគច្រើននៅខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់និងនៅភ្នំពេញម្នាក់។

ក្រោយកើតហេតុរួចម្ចាស់ក្រុមហ៊ុនបានចូលខ្លួនមកដោះស្រាយដល់ជនរងគ្រោះ។ ចំណែកអ្នកមិនមានរបួសត្រូវក្រុមហ៊ុនយករថយន្តផ្សេងមកសាងរួចបន្តដំណើរទៅមុខទៀត៕B/Ha


ទីតាំងផ្សាយពាណិជ្ជកម្ម