Home ព័ត៌មានអន្តរជាតិ ក្រុមមន្ត្រីអ...

ក្រុមមន្ត្រីអាម៉េរិកនិងពួកសមាជិកសភាអង់គ្លេសចោទប្រកាន់នាយករដ្ឋមន្ត្រីបូរីស ចនសុនថាលះបង់សន្តិសុខជាតិ ព្រោះលោកបើកដៃឱ្យក្រុមហ៊ុន Huawei ធ្វើការងារលើបណ្តាញ 5G

លោក បូរីស ចនសុន កំពុងប្រយុទ្ធទប់ទល់នឹងប្រតិកម្មដ៏កាចសាហាវទាំងក្នុងនិងក្រៅប្រទេសកាលពីយប់ថ្ងៃចន្ទទី២៧មករាបន្ទាប់ពីបានផ្តល់ភ្លើងខៀវដល់ក្រុមហ៊ុន Huawei ដើម្បីចូលរួមក្នុងការដាក់ឱ្យប្រើប្រព័ន្ធបណ្តាញ 5G ។

បន្ទាប់ពីការជជែកដេញដោលនៅខុទ្ទកាល័យអស់ជាច្រើនខែ លោកនាយករដ្ឋមន្រ្តីបានប្រកាសកាលពីថ្ងៃចន្ទថាក្រុមហ៊ុនបច្ចេកវិជ្ជាយក្សចិននេះនឹងត្រូវបានអនុញ្ញាតនូវតួនាទីមួយក្នុងបណ្តាញ 5G ទោះបីជាមានសម្ពាធពីសហរដ្ឋអាម៉េរិកនិងពួកសមាជិកសភាអង់គ្លេសក្នុងការហាមឃាត់ក្រុមហ៊ុននេះក៏ដោយ។

ក្រោមដំណោះស្រាយសម្របសម្រួល ឧបករណ៍របស់ក្រុមហ៊ុន Huawei អាចត្រូវបានប្រើនៅក្នុងផ្នែក “មិនសំខាន់” នៃបណ្តាញ 5G។ ប៉ុន្តែចំណែកទីផ្សាររបស់ក្រុមហ៊ុននឹងត្រូវកំណត់ត្រឹម ៣៥ ភាគរយប៉ុណ្ណោះ។ ហើយនាយករដ្ឋមន្ត្រីអង់គ្លេសនិយាយថា អង់គ្លេសនឹងធ្វើការជាមួយសម្ព័ន្ធមិត្តដើម្បីស្វែងរកជម្រើសផ្សេងៗក្នុងក្តីសង្ឃឹមដើម្បីទម្លាក់ចុះចំណែកទីផ្សាររបស់ក្រុមហ៊ុន Huawei ក្នុងពេលអនាគតខាងមុខ។

ក្រុមមន្រ្តីរបស់លោកចនសុនបានព្រមានថា ការហាមឃាត់ក្រុមហ៊ុន Huawei អាចបន្ថយល្បឿននៃការដាក់ចេញនូវបណ្តាញអ៊ីនធឺណេត 5G និង បណ្តាញអ៊ីនធឺណេត Broadband ប្រើខ្សែល្បឿនលឿន រហូតដល់ទៅ ៣ ឆ្នាំនិងធ្វើឱ្យសេដ្ឋកិច្ចខាតបង់ប្រាក់អស់រាប់ពាន់លានផោនក្នុងការបាត់បង់ឱកាសប្រកួតប្រជែង។

ទីភ្នាក់ងារសន្តិសុខជាតិអង់គ្លេសបានចាត់ថ្នាក់ក្រុមហ៊ុន Huawei ជា “អ្នកលក់ដែលមានហានិភ័យខ្ពស់” ដោយសារតែក្រុមហ៊ុននេះមានទំនាក់ទំនងជិតស្និទ្ធជាមួយរដ្ឋចិន ដែលប្រើអំណាចគាបសង្កត់។ ប៉ុន្តែ GCHQ និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ផ្សេងទៀតបានណែនាំដល់នាយករដ្ឋមន្រ្តីថា ហានិភ័យអាចទប់ទល់បាន ប្រសិនបើក្រុមហ៊ុន Huawei នៅតែត្រូវបានហាមឃាត់ចំពោះការបំពេញមុខងារស្នូលសំខាន់ៗ។

លោកដូណាល់ ត្រាំ ដែលបានជំរុញឱ្យចក្រភពអង់គ្លេសហាមឃាត់ក្រុមហ៊ុន Huawei ទាំងស្រុង មិនបានធ្វើអត្ថាធិប្បាយជាសាធារណៈទេកាលពីយប់ថ្ងៃអង្គារ បន្ទាប់ពីបានជជែកគ្នាតឹងសរសៃកជាមួយលោកចនសុនតាមទូរស័ព្ទ៕ ដោយ៖ កញ្ញាដាលីស

លោក បូរីស ចនសុន រងប្រតិកម្មរិះគន់ខ្លាំងៗពីសមាជិកសភាអង់គ្លេសនិងមន្ត្រីអាម៉េរិកចំពោះការអនុញ្ញាតតួនាទីមួយដល់ក្រុមហ៊ុន Huawei ដើម្បីដាក់ឱ្យប្រើបណ្តាញ 5G

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​បង្កើត​ចលនា​សង្គម Saemau...

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ...

អ្នកនាំពាក្យ​ក្រសួងបរិស្ថ...

​ដោយៈ​បូព៌​ព្រឹក្ស​,​ដេប៉...

បុរស​ម្នាក់ មាន​ជំងឺសរសៃប...

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ ...

ឃាត់ខ្លួន​បុរស​ម្នាក់ រំល...

ដោយៈ ស​រិ​ទ្ធ/រតនគីរីៈ បុ...