Home ព័ត៌មានអន្តរជាតិ ចិនចោទអាម៉េរិ...

ចិនចោទអាម៉េរិកថាមានបំណងមិនល្អនៅសមុទ្រចិនខាងត្បូង

កងកម្លាំងប្រដាប់អាវុធរបស់ចិនបានចោទប្រកាន់សហរដ្ឋអាម៉េរិកថា “មានចេតនាមិនល្អ” នៅក្នុងសមុទ្រចិនខាងត្បូងបន្ទាប់ពីនាវាចម្បាំងអាម៉េរិកមួយគ្រឿងបានចូលដែនទឹកក្បែរប្រជុំកោះស្ព្រាតលីកាលពីសប្តាហ៍មុន។

លោកវរសេនីយ៍ទោ លី ហួមីន អ្នកនាំពាក្យនៅទីបញ្ជាការភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារទី២៨មករាថា “ការបង្កហេតុដោយចេតនារបស់នាវាអាម៉េរិកក្នុងអំឡុងបុណ្យចូលឆ្នាំប្រណៃណីចិន ដែលបង្កប់នូវចេតនាមិនល្អ គឺជាសកម្មភាពឥតលាក់លៀមអំពីអនុត្តរភាពផ្នែកនាវាចរណ៍។ ចិនមានអធិបតេយ្យភាពមិនអាចប្រកែកបានលើសមុទ្រចិនខាងត្បូងនិងកោះរបស់ខ្លួនហើយមិនថាអាម៉េរិកមានគ្រោងការដោយចេតនា បង្កើតល្បិចថ្មី បង្ករឿង និង បង្កបញ្ហាយ៉ាងណានោះទេ គឺការប្រឹងប្រែងរបស់អាម៉េរិកនឹងមិនមានផ្លែផ្កាឡើយ”។

នាវាចម្បាំង USS Montgomery ត្រូវបានតាមដានដោយកងកម្លាំងរំដោះប្រជាជនចិនកាលពីថ្ងៃសៅរ៍សប្តាហ៍មុននៅក្នុងតំបន់មួយជាប់នឹងកន្លែងដែលចិនត្រួតត្រាលើកោះច្នៃដោយមនុស្ស ដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាលក្រុងប៉េកាំង។

ចិនវៀតណាមតៃវ៉ាន់ម៉ាឡេស៊ីព្រុយណេនិងហ្វីលីពីនម្នាក់ៗសុទ្ធតែទាមទារអធិបតេយ្យភាពលើផ្នែកខ្លះនៃប្រជុំកោះស្ព្រាតលីឬប្រជុំកោះទាំងមូល។

លោកអនុសេនីយ៍ឯក ចូ ខេលី អ្នកនាំពាក្យនៃកងនាវាទី ៧ នៃកងទ័ពជើងទឹកអាម៉េរិក បាននិយាយនៅក្នុងអ៊ីមែលមួយកាលពីថ្ងៃពុធទី២៩មករាថា គ្មាននាវាណាមួយទាំងស៊ីវិលឬយោធាត្រូវតម្រូវឱ្យមានការអនុញ្ញាតនោះឡើយ មុនពេលចូលរួមក្នុង “ការឆ្លងកាត់ដោយគ្មានទោសកំហុស” តាមរយៈដែនសមុទ្រអធិបតេយ្យ ហើយដូច្នេះការបើកឆ្លងកាត់នេះគឺស្របនឹងច្បាប់អន្តរជាតិ។ លោកបាននិយាយថា នាវា USS Montgomery ត្រូវបានបញ្ជូនទៅដើម្បីប្រឆាំងជំទាស់នឹងការរឹតត្បិតបែបនេះ ដែលបានដាក់ចេញដោយចិនវៀតណាមនិងតៃវ៉ាន់។

លោកខេលីបាននិយាយថា “ប្រតិបត្ដិការដើម្បីសេរីភាពនាវាចរណ៍នេះគឺប្រកាន់ខ្ជាប់នូវសិទ្ធិសេរីភាពនិងការប្រើប្រាស់សមុទ្រដោយស្របច្បាប់”។

សហរដ្ឋអាម៉េរិកបានបង្កើនការល្បាតនៅសមុទ្រចិនខាងត្បូងចាប់តាំងពីមន្ទីរបញ្ចកោណបានចាត់ទុកចិនជាផ្លូវការថា “គូប្រជែងយុទ្ធសាស្ត្រ” ក្នុងឆ្នាំ ២០១៨ ខណៈដែលប្រទេសសេដ្ឋកិច្ចដ៏ធំបំផុតទាំងពីររបស់ពិភពលោកកំពុងប្រជែងឥទ្ធិពលគ្នានៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក៕ ដោយ៖ កញ្ញាដាលីស

នាវាល្បាតរបស់តៃវ៉ាន់ធ្វើសមយុទ្ធនៅក្បែរប្រជុំកោះស្ព្រាតលីកាលពីថ្ងៃទី២៩វិច្ឆិកាឆ្នាំ២០១៦

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

វៀតណាម​បញ្ឈប់​ជើងហោះហើរ​ច...

​ប្រែ​សម្រួលៈ​វាសនា​/​ហាណ...

សម្តេចតេជោ សម្រេចបញ្ចេញម៉...

ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ ប្រ...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...

បើក​លេង​ជល់​មាន់​អាប៉ោង​ភ...

ដោយ​: សុខុម / ស្ទឹងត្រែង​...