អាជ្ញាធរចុះចែកម៉ាសបង្ការចម្លង​វីរុសប្រភេទថ្មីនៅច្រកបីជាប់ព្រំ​​ដែន

ដោយ:អូរស្មាច់/ឧត្តរមានជ័យ ៖ អាជ្ញាធរខេត្តឧត្តរមានជ័យនិងមន្ត្រីមន្ទីពាក់ព័័ន្ធចុះ​ចែកម៉ាសបិទមាត់ និងច្រមុះបង្ការការចម្លងវីរុសកូរ៉ូណាប្រភេទថ្មីដល់ពលរដ្ឋឆ្លងកាត់ច្រកចំនួនបីជាប់ព្រំដែនកម្ពុជាថៃ រួមមានច្រកអូរស្មាច់ ក្រុងសំរោង,ច្រកជាំសាងាំ ស្រុកអន្លងវែង និងច្រកជប់គគី ស្រុកបន្ទាយអំពិល។

ការមានវិធានការណ៍បង្ការការចម្លងវីរុសកូរ៉ូណាប្រភេទថ្មីនេះ អាជ្ញាធរខេត្តជុំរុញដល់សមត្ថកិច្ចពាក់ពន្ធនៅប្រចាំការច្រកនីមួយៗ ក៏ដូចជាប្រជាពលរដ្ឋរស់ទីប្រជំុជន និងសិស្សានុសិស្សតាមសាលារៀនចូលរួមទប់ស្កាត់ និងពាក់ម៉ាស់ទាំងអស់គ្នា។ ហើយ ប្រសិន​បើមានអាការៈ គ្រុនក្តៅ ក្អក និងពិបាកដកដង្ងើម ត្រូវស្វែងរកការព្យាបាលជាបន្ទាន់និងប្រាប់ពីប្រវត្តិនៃការធ្វើដំណើរអាការៈរបស់អ្នកដល់គ្រូពេទ្យ។

ខណៈនោះដែរអាជ្ញាធរខេត្តក៏បានកំណត់ដល់សមត្ថកិច្ចគ្រប់គ្រងតំបន់ច្រកព្រំដែននីមួយៗ ធ្វើការចែកម៉ាស់ខ្ទប់មាត់និងច្រមុះនេះ រៀងរាល់២.៣ថ្ងៃម្តង៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលរង​រាជធានី ស្នើឱ្យ​...

​ដោយៈ កញ្ញា​រស្មី/ភ្នំពេញ...

បញ្ជូន​បុរស​ម្នាក់ ដែល​លួ...

ដោយៈ ស​រិ​ទ្ធ​/ភ្នំពេញៈ ប...

ម៉ូតូ​បុក​ម៉ូតូ បណ្តាលអោយ...

ដោយៈ ស​រិ​ទ្ធ/ស្វាយរៀងៈ ម...

យាន​អវកាស Chang’e-5...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...