Home ព័ត៌មានអន្តរជាតិ ប្រធានាធិបតី​...

ប្រធានាធិបតី​ចិន​មាន​ជំនឿ​ថា​នឹង​ឈ្នះ​វីរុស​ឆ្លង ហើយ​ស្វាគមន៍​ការចូលរួម​របស់​WHO

​ប្រធានាធិបតី​ចិន លោក​ស៊ី ជីន​ពីង កាលពី​ថ្ងៃ​អង្គារ​ទី​២៨​មករា បានប្រកាសថា លោក​មាន​ជំនឿ​មុតមាំ​ថា ចិន​នឹង​ឈ្នះ​សង្គ្រាម​ប្រឆាំង​នឹង​ការផ្ទុះ​វីរុស​កូរ៉ូណា​ថ្មី​ ទោះជា​អ្នកស្លាប់​និង​អ្នក​ឆ្លង​បាន​កើន​ឡើង​រាល់ថ្ងៃ​ក្តី​។​

​ទូរទស្សន៍​រដ្ឋ​ចិន​បាន​រាយការណ៍​ថា ក្នុងជំនួប​មួយ​ជាមួយ​ប្រធាន​អង្គការ​សុខភាព​ពិភពលោក​(WHO)​កាលពី​ថ្ងៃ​អង្គារ លោក​ប្រធានាធិបតី​ស៊ី បាន​ពណ៌​នាកូ​​រ៉ូ​ណា​វីរុស​នៅ​ក្រុង​វូ​ហាន​នេះ​ថា​ជា​«​បិសាច​» និង​ថា « យើង​មិន​អាច​ទុក​អោយ​បិសាច​នេះ​លាក់ខ្លួន​»​តទៅទៀត​ទេ​។​

​ឥឡូវ​ចំនួន​មនុស្ស​ស្លាប់​ដោយ​កូរ៉ូណា​វីរុស​នេះ​ឡើងដ​ល់​១៣២​នាក់​និង​ជាង​៦.០០០​នាក់​ឆ្លង គឺ​កើនឡើង​ជិត​១.០០០​នាក់​ក្នុង​មួយ​ថ្ងៃ​នៅ​ពីរ​បី​ថ្ងៃ​មកនេះ​។​មនុស្ស​​ជាង​៦០​នាក់​នៅក្នុង​ប្រទេស​និង​តំបន់​យ៉ាងតិច​១៧​ក្រៅ​ប្រទេស​ចិន​បាន​ឈឺ​ឬ​មាន​ផ្ទុក​កូរ៉ូណា​វីរុស​។​

​លោក​ស៊ី ក៏​បាន​និយាយថា​លោក​ស្វាគមន៍​ការចូលរួម​របស់​អ្នក​ជំនាញការ​របស់​អង្គការ​សុខភាព​ពិភពលោក​នៅ​ក្នុង​ការទប់ស្កាត់​និង​គ្រប់គ្រង​វីរុស ហើយ​ថា​ចិន​​មានបំណង​ធ្វើការ​ជាមួយ​សហគមន៍​អន្តរជាតិ​លើ​ការជំរុញ​សុខាភិបាល​តំបន់​និង​សកលលោក​។​

​បើ​តាម​លោក​ស៊ី រដ្ឋាភិបាល​ចិន​បាន​ជូន​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​វីរុស​នេះ ទាន់ពេល បើក​ចំហ​និង​មាន​តម្លាភាព​ដោយ​បាន​ឆ្លើយតប​នឹង​ការ​ព្រួយបារម្ភ​របស់​ប្រ​​ជា​ជន​យ៉ាងសកម្ម ហើយ​នឹង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​៕​ប្រែ​សម្រួល​៖​វាសនា​

លោក​ស៊ី ជួប​ប្រធាន​អង្គការ​WHO​នៅ​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​អង្គារ​។​លោក​ស៊ី​បាន​ប្រាប់​ប្រធាន​WHO​ថា​ជាមួយនឹង​ក្រុម​មេដឹកនាំ​របស់​បក្ស​កុំម្មុយនីស្ត​​ចិន គួបផ្សំ​នឹង​កម្លាំង​ប្រជាជន​របស់​ខ្លួន ចិន​ប្តេជ្ញាចិត្ត​និង​មាន​សមត្ថភាព​ឈ្នះ​សមរភូមិ​ប្រយុទ្ធ​ទល់នឹង​វីរុស​កំណាច​នេះ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្រេច​ជ្រើស​រើសយក​ទីតាំង...

​ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ​...

អភិបាលខេត្ត ចុះ​ត្រួតពិនិ...

ដោយៈ គ្រញូង / បាត់ដំបងៈ ន...

ផលិតកម្ម​ថោ​ន​នឹង​បើក​ព្រ...

​ដោយ​: បូ​រិ​ន / ភ្នំពេញ​...

នាំ​នារី​កោសខ្យល់ បួន​នាក...

ដោយៈ មុនី​រ័ត្ន/ភ្នំពេញៈ ...