Home ព័ត៌មានអន្តរជាតិ ម៉ាឡេស៊ី​ធ្វើ...

ម៉ាឡេស៊ី​ធ្វើការ​ពិភាក្សាជាមួយចិន​ដើម្បី​ជម្លៀស​ពលរដ្ឋ​របស់​ខ្លួន​ចេញពី​ទីក្រុង​វូ​ហាន

​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក មហា​ធៀ ម៉ូ​ហា​ម៉ា​ត​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ទី ២៩ មករា​ថា​រដ្ឋាភិបាល​ក្រុង​គូ​ឡា​ឡាំ​ពួរ​កំពុង​ពិភាក្សា​ជាមួយ​ចិន​ដើម្បី​​ជម្លៀស​ពលរដ្ឋ​របស់​ខ្លួន​ចេញពី​ទីក្រុង វូ​ហាន​ដែល​ជា​ប្រភពដើម​នៃ​ការ​ផ្ទុះឡើង​នៃ​វីរុស​ផ្លូវដង្ហើម​ថ្មី​នេះ​។​

​លោក​បាន​និយាយថា​បច្ចុប្បន្ន​ប្រជាជន​ម៉ាឡេស៊ី​សរុប​ចំនួន ៧៨ នាក់​ស្ថិតនៅ​ទីក្រុង​វូ​ហាន​។​

​ក្រសួង​សុខាភិបាល​ម៉ាឡេស៊ី​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា មនុស្ស​៣ នាក់​ទៀត​បាន​ឆ្លង​វីរុស​នេះ ដោយ​នាំ​ឱ្យ​មាន​ចំនួន​អ្នក​ឆ្លង​វីរុស​នេះ​សរុប​៧​នាក់​ដែល​ពួក​​គេ​ទាំង​អស់ ជា​ពលរដ្ឋ​ចិន​។​

​គណៈកម្មការ​សុខាភិបាល​ជាតិ​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​នេះ​ថា​ចំនួន​អ្នកស្លាប់​ដោយសារ​ការឆ្លង​វីរុស​នេះ​នៅ​ប្រទេស​ចិន បាន​កើនឡើង​ដល់​១៣២ ​និង​ករណី​ឆ្លង​វីរុស​នេះ​គឺ​មាន​ចំនួន​៥.៩៧៤ ករណី​។​

​នៅ​សប្តាហ៍​នេះ​ប្រទេស​ម៉ាឡេស៊ី​បានដាក់​បម្រាប​ជា​បណ្តោះអាសន្ន​លើ​ជនជាតិ​ចិន​​ដែល​ធ្វើដំណើរ​មកពី​ទីក្រុង​វូ​ហាន​និង​ជុំវិញ​ខេត្ត​ហ៊ូ​ប៉ី​៕​ប្រែ​សម្រួល​៖​សុខា​

លោក មហា​ធៀ ម៉ូ​ហា​ម៉ា​ត​បាន​និយាយថា​បច្ចុប្បន្ន​ប្រជាជន​ម៉ាឡេស៊ី​សរុប​ចំនួន​៧៨ នាក់​ស្ថិតនៅ​ទីក្រុង​វូ​ហាន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ៊ីស្រាអែល​ព្រមាន​អំពី​កា...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

សន្លឹកឆ្នោត​របស់​លោកបៃ​ដិ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

កំពូល​តារា​ទាត់​ធាក់​ឥណ្ឌ...

​ប្រែ​សម្រួលៈ​វាសនា​/​ឆេន...

ក្រុមហ៊ុន​ថ្មី នឹង​ប្រសើរ...

ដោយ​: ម៉េង​ឆៃ​/ ភ្នំពេញ​:...