បន្ទាប់ពី​បង្ហាញ​ប៉ូលិស​យន្ត ឥឡូវ​ក្រុង​ឌូ​បៃ​ដាក់​បង្ហាញ​រថយន្ត​ប៉ូលិស​ឥត​មនុស្ស​បើក​វិញ​ម្តង អាច​តាម​ចាប់​ជនសង្ស័យ​គ្រប់​ច្រកល្ហក​

1333
ចែករម្លែក

​ទើបតែ​ប៉ុន្មាន​សប្តាហ៍​មុន បន្ទាប់ពី​បង្ហាញ​មន្ត្រីប៉ូលិស​យន្ត ឥឡូវ​ប៉ូលិស​ក្រុង​ឌូ​បៃ​បានប្រកាស​អំពី​ឧបករណ៍​ថ្មី​របស់ខ្លួន​មួយទៀត គឺ​រថយន្ត​ល្បាត​បើក​ដោយ​ស្វ័យប្រវត្តិ​ខ្នាតតូច ដែល​អាច​ស្កែ​នរក​មើល​ជនល្មើស​។

​រថយន្ត ដែល​គ្រោង​ដាក់ឱ្យ​បើក​លើ​ថ្នល់​នៅ​ដំណាច់​ឆ្នាំនេះ នឹងត្រូវ​បំពាក់​ជាមួយ​សូ​ហ្វ​វែ​ជីវមាត្រ​ពិសេស ដែល​អាច​កំណត់​មុខ​ជនសង្ស័យ​ដែល​ប៉ូលិស​កំពុង​តាម​ចាប់ខ្លួន​។

រថយន្ត​នេះ​មាន​ទំហំ​ប៉ុន​រថយន្ត​បញ្ជា​ពី​ចម្ងាយ ហើយនឹង​ល្បាត​ក្នុង​ទីក្រុង ដើម្បី​ស្វែងរក​ជនសង្ស័យ​ជាមួយ​កាមេរ៉ា ៣៦០ ដឺ​ក្រេ​។​

​ហើយ​ប្រសិនបើ​កាមេរ៉ា​ធម្មតា​លើ​ឡាន​មិនទាន់​គ្រប់គ្រាន់ រថយន្ត​នេះ​ថែមទាំង​អាច​បញ្ចេញ​កូន​យន្តហោះ​ដ្រូ​ន​តាម​ចាប់​រូបភាព​ជនសង្ស័យ​ទៀតផង​៕ ដោយ ៖កញ្ញាដាលីស

រថយន្ត​ស្វ័យប្រវត្តិ​របស់​ប៉ូលិស​នឹងត្រូវ​ដាក់ឱ្យ​ប្រើ​ប្រាស់​នៅ​ដំណាច់​ឆ្នាំនេះ

ទីតាំងផ្សាយពាណិជ្ជកម្ម