ដោយៈសាវរក្ស/ភ្នំពេញ៖គ្រោះថ្នាក់ចរាចរ១១លើកគិតពីម៉ោង២រសៀលថ្ងៃ២៨ដល់ម៉ោង២រសៀលថ្ងៃទី២៩ខែមករាឆ្នាំ២០២០បណ្តាលឲ្យមនុស្សស្លាប់៥នាក់និងបង្កឱ្យរងរបួសធ្ងន់-ស្រាល២០នាក់(ស្រី៣នាក់)។នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរនិងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិបង្ហាញថា គ្រោះថ្នាក់ចរាចរផ្លូវគោកទូទាំងប្រទេស ។
របាយការណ៍បន្តថា នៅក្នុងករណីគ្រោះថ្នាក់ចរាចរខាងលើនេះ បង្កឱ្យមានការខូចខាតយានយន្ត សរុបជាច្រើនគ្រឿងក្នុងនោះមានម៉ូតូ,រថយន្តតូច-ធំនិងយានផ្សេងៗជាច្រើនគ្រឿងទៀត។រីឯមូលហេតុបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរគឺបណ្តាលមកពីបើកបរលើសល្បឿន កំណត់ ,មិន គោរពសិទ្ធិបត់មិនប្រកាន់ស្តាំជាដើម ។
ទិន្នន័យគ្រោះថ្នាក់ចរាចរផ្លូវគោកទូទាំងប្រទេសថ្ងៃនេះបានបញ្ជាក់ថាគ្រោះថ្នាក់ដែលបង្កឱ្យមានមនុស្សស្លាប់និងរបួសសរុបចំនួន២៥នាក់នៅថ្ងៃទី២៩ខែមករានេះគឺកើតឡើងដោយសារហេតុការណ៍ប៉ះទង្គិចចំនួន ១១លើក៕S/