ដោយៈគ្រញូង/បាត់ដំបងៈប្រភពព័ត៌មានគួរឱ្យជឿទុកចិត្តបានបានប្រាប់ថាចាប់ពីម៉ោង៧យប់ថ្ងៃ ទី ២៨ខែមករាឆ្នាំ២០២០នៅចំណុចទីតាំងព្រៃថែលមានឈ្មោះថាភ្នំដោះក្រមុំស្ថិតនៅក្នុងឃុំតាសាញស្រុកសំឡូតនៅចំពីខាងក្រោយរបងសាលាស្រុកនេះតែម្ដង។ដោយអណ្តាតភ្លើងឆេះយ៉ាងសន្ទោសន្ទៅមិនអាចជួយអន្តរាគមន៍ពីអាជ្ញាធរឬសមត្ថកិច្ចបានឡើយ។ភ្លើងព្រៃនេះគេមិនទាន់អាចធ្វើការសន្និដ្ឋានថាឆេះដោយសារមូលហេតុអ្វីច្បាស់លាស់នៅឡើយទេ។
លោកវរសេនីយ៍ឯកកោស៊ុនកាំងអធិការនគរបាលស្រុកសំឡូតបានប្រាប់រស្មីកម្ពុជាថាពិតជាមានភ្លើងឆេះព្រៃដោះក្រមុំមែនដោយរៀងរាល់ឆ្នាំឱ្យតែដល់ខែរាំងក្តៅហួតហែងភ្លើងតែងតែឆេះព្រៃនេះមិនដែលខាន។ប៉ុន្តែដល់រដូវវស្សាមានភ្លៀងធ្លាក់ជោគជាំព្រៃឈើក៍ដុះឡើងវិញ។
លោកអធិការស្រុកបានបញ្ជាក់ថាចំពោះករណីភ្លើងឆេះព្រៃដោះក្រមុំនេះត្រូវបានអាជ្ញាធរឃុំស្រុកព្រមទាំងសមត្ថកិច្ចទាំងបីប្រភេទចុះជួយអន្តរាគមន៍បាញ់ពន្លត់ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋានស្រុកសំឡូត១គ្រឿងអស់ទឹកចំនួន២រថយន្តទើបរលត់ទៅវិញ។
លោកអធិការបន្តថាការឆេះព្រៃនេះគ្មានបង្កពីអ្នកណាលួចដុតឬក៏បោះកន្ទុយបារីចោលឬមកពីដាំបាយភ្លេចពន្លត់ភ្លើងទេគឺដោយសារតែព្រៃម្តុំនេះមានឈើសំបកក្រាស់ហើយពេលក្តៅខ្លាំងក៏ឆេះសឹងរាល់ឆ្នាំ។ចំពោះការខូចខាតព្រៃអស់ប៉ន្មានហិកតាគឺមិនទាន់ដឹងទេ។ដោយឡែកលោកឆាយណារ៉េតនាយផ្នែករដ្ឋបាលព្រៃឈើសំឡូតមិនអាចទាក់ទងសុំការបំភ្លឺជុំវិញករណីភ្លើងឆេះព្រៃនេះដែរ៕S/

រូបថតៈភ្លើងឆេះព្រៃនៅភ្នំដោះក្រមុំយ៉ាងសន្ទោសន្ទៅ