ដោយៈចាន់តូ/ភ្នំពេញ៖ជនសង្ស័យចំនួន២នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោឃាត់ខ្លួនក្នុងប្រតិបត្តិការចុះអនុវត្តត្រួតពិនិត្យជាតិអាកុលឆែករកឃើញកាំបិតប៉័ងតោដាក់ក្រោមកែបម៉ូតូនិងសាកសួរទើបដឹងថាជាម៉ូតូលួចចេញពីខេត្តតាកែវ។ករណីនេះបានកើតឡើងនៅវេលាម៉ោង០១និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៩ខែមករាឆ្នាំ២០២០តាមបណ្ដោយផ្លូវលេខ២១៧នៅចំណុចមុខអធិការនគរបាលខណ្ឌដង្កោ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ។
ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ទុំ កន ភេទប្រុស អាយុ២១ឆ្នាំ មុខបរមិនពិតប្រាកដ ទីលំនៅភូមិ ក្រសាំងពលឃុំតាអូរស្រុកគីរីវង់ខេត្តតាកែវ២ឈ្មោះសែបទូចភេទប្រុសអាយុ២២ឆ្នាំមុខរបរមិនពិតប្រាកដ ទីលំនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុក គីរីវង់ ខេត្តតាកែវ ។បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកំពុងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការនគរបាលខណ្ឌដង្កោដើម្បីកសាងសុំនុំរឿងប្រគល់ជូននគរបាលស្រុងគីរីវង់ដើម្បីចាត់ការតាមផ្លូវច្បាប់បន្ត៕S/