Home ព័ត៌មានជាតិ សេដ្ឋកិច្ច ម្ចាស់​ភោជនីយ...

ម្ចាស់​ភោជនីយដ្ឋាន «​ផ្ទះបាយ​តានី​ខ្មែរ​អង្គរ​»​ស្ម័គ្រចិត្ត​រុះរើ​សំណង់​ប្រគល់​ទីតាំង​ជូន​អាជ្ញាធរ​ជាតិ​អប្សរា​

ម្ចាស់​ភោជនីយដ្ឋាន «​ផ្ទះបាយ​តានី​ខ្មែរ​អង្គរ​»​ស្ម័គ្រចិត្ត​រុះរើ​សំណង់​ប្រគល់​ទីតាំង​ជូន​អាជ្ញាធរ​ជាតិ​អប្សរា​

ដោយៈ​គូលែន​/​សៀមរាប​: ម្ចាស់​ភោជនីយដ្ឋាន «​ផ្ទះបាយ​តានី​ខ្មែរ​អង្គរ​» បាន​ស្ម័គ្រចិត្ត​រុះរើ​សំណង់ របស់ខ្លួន​ដើម្បី​ប្រគល់​ទីតាំង​ជូន​អាជ្ញាធរ​ជាតិ​អប្សរា​អភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា​សម្ពន្ធ​និង​សម្បទា​ទេសចរណ៍​។​នេះ​គឺជា​ការលើកឡើង​របស់ លោក យិ​ត ចាន់​ដារ​ដ្ឋ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹង​នៅ​ព្រលប់​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២០​នេះ​។​
​លោក យិ​ត ចាន់​ដារ​ដ្ឋ បាន​ឲ្យ​ដឹងថា នេះ​ជា​ម្ចាស់​ភោជនីយដ្ឋាន​ទី​២​ហើយ ដែល​បាន​បាន​ស្ម័គ្រចិត្ត​រុះរើ​សំណង់​ភោជនីយដ្ឋាន​ចំនួន​មួយ ខ្នង គឺ​អតីត​ភោជនីយដ្ឋាន «​ភ្នំ​ស្រី​» បច្ចុប្បន្ន​ឈ្មោះថា «​ផ្ទះបាយ​តានី​ខ្មែរ​អង្គរ​» ដើម្បី​សម្រួល​ដល់​ការសាងសង់​ទីលាន​បដិសណ្ឋារកិច្ច​មុខ ប្រាសាទអង្គរវត្ត កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២០​។​
​លោក​បាន​បន្តថា ការរុះរើ​សំណង់​ភោជនីយដ្ឋាន​នេះ គឺ​ស្ថិតនៅ​ចំ​ទីតាំង​គម្រោង​ដ៏​ធំ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ដែល​នឹង​ប្រែក្លាយ​ទីនេះ​ឱ្យមាន​របៀបរៀបរយ សណ្តាប់ធ្នាប់​ល្អ បរិស្ថាន​ស្អាត មាន​គម្រោង​រៀបចំ​ទីលាន​បដិសណ្ឋារកិច្ច គម្រោង​ជួសជុល​ផ្លូវ​មុខ​អង្គរវត្ត គម្រោង​ដាំ​ឈើ និង​វាលស្មៅ​ឱ្យមាន​ភាព​បៃតង​។ ដូច្នេះ ដើម្បី​សម្រេច​គម្រោង អាជ្ញាធរ​ជាតិ​អប្សរា​ចាំបាច់​មានការ​សម្របសម្រួល​ជាមួយ​អាជីវករ សុំឱ្យ​មានការ​យោគយល់ និង​ចូលរួម​ទាំងអស់គ្នា​ដើម្បីឱ្យ​អាជ្ញាធរ​ជាតិ​អប្សរា​សាងសង់​និង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​នៅទីនេះ​បាន​រលូន​និង​ដំណើរការ​ទាន់ពេលវេលា​ដែល​គ្រោង​នឹង​បញ្ចប់​មុន​ដំណាច់ឆ្នាំ​២០២០​។​

ម្ចាស់​ភោជនីយដ្ឋាន «​ផ្ទះបាយ​តានី​ខ្មែរ​អង្គរ​» ស្ម័គ្រចិត្ត​រុះរើ​សំណង់​ប្រគល់​ទីតាំង​ជូន​អាជ្ញាធរ​ជាតិ​អប្សរា​អភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា​សម្ពន្ធ​និង​សម្បទា​ទេសចរណ៍​(រូបថតអប្សរា)​


​លោក​បាន​ឲ្យ​ដឹងថា បើតាម​លោកស្រី មុត រតនា ម្ចាស់​ទីតាំង​ភោជនីយដ្ឋាន «​ភ្នំ​ស្រី​» ដែល​សព្វថ្ងៃ​បាន​ជួល​ឱ្យ​លោក ជ្រុ​ន គឹម​សេង ធ្វើ​អាជីវកម្ម​បន្ត​នោះ​គឺ លោកស្រី​បាន​បើក​ភោជនីយដ្ឋាន​នេះ​ជាង​២០​ឆ្នាំ​មកហើយ អនុស្សាវរី៍យ៍​ក៏​ច្រើន ហើយ​ទីនេះ ក៏​ជា​ប្រភព​ចំណូល​និង​ភាពមានបាន​របស់​អ្នកស្រី​មកដល់​សព្វថ្ងៃ​ឱ្យ​រស់​នៅបាន​សុខសាន្ត​ជាមួយ​កូនចៅ​៕

​លោក​អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា ក៏បាន​ថ្លែងអំណរគុណ​ដល់​អ្នកស្រី រតនា និង​លោក គឹម​សេង ដែល​បាន​យល់​ពី​កិច្ចការ​អភិរក្ស និង​អភិវឌ្ឍន៍​ក្នុង​តំបន់​អង្គរ និង​បាន​ស្ម័គ្រចិត្ត​ចូលរួម​ដោយ​ឆន្ទៈ​ពិតៗ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​ក្នុង​ការរុះរើ​ភោជនីយដ្ឋាន ដើម្បី​រៀបចំ​ទីលាន​បដិសណ្ឋារកិច្ច​មុខ​អង្គរវត្ត​បានល្អ​ប្រសើរ​៕

​រូបភាព​: ម្ចាស់​ភោជនីយដ្ឋាន «​ផ្ទះបាយ​តានី​ខ្មែរ​អង្គរ​» ស្ម័គ្រចិត្ត​រុះរើ​សំណង់​ប្រគល់​ទីតាំង​ជូន​អាជ្ញាធរ​ជាតិ​អប្សរា​អភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា​សម្ពន្ធ​និង​សម្បទា​ទេសចរណ៍​៕សរន

ម្ចាស់​ភោជនីយដ្ឋាន «​ផ្ទះបាយ​តានី​ខ្មែរ​អង្គរ​» ស្ម័គ្រចិត្ត​រុះរើ​សំណង់​ប្រគល់​ទីតាំង​ជូន​អាជ្ញាធរ​ជាតិ​អប្សរា​អភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា​សម្ពន្ធ​និង​សម្បទា​ទេសចរណ៍​
ម្ចាស់​ភោជនីយដ្ឋាន «​ផ្ទះបាយ​តានី​ខ្មែរ​អង្គរ​» ស្ម័គ្រចិត្ត​រុះរើ​សំណង់​ប្រគល់​ទីតាំង​ជូន​អាជ្ញាធរ​ជាតិ​អប្សរា​អភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា​សម្ពន្ធ​និង​សម្បទា​ទេសចរណ៍​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យុទ្ធនាការ​១៦​ថ្ងៃ​: បង្ក...

ដោយ​: មុនី​រ័ត្ន / ភ្នំពេ...

អភិបាលខណ្ឌ​ចំកា​មន​៖ សម្ត...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...

ក្មេងប្រុស​អាយុ​១២​ឆ្នាំ ...

ដោយ​: អង្គា​រ៍​ហេង / ភ្នំ...

សម្តេច​ក្រឡាហោម ស ខេង ចេញ...

​ដោយ​: មុនី​រ័ត្ន / ភ្នំព...