ដោយ:អង្គរតូច/សៀមរាប៖បុរសម្នាក់បានស្លាប់ភ្លាមៗទាំងកណ្តាលថ្ងៃបន្ទាប់ពីជិះម៉ូតូទៅបុកស្លាកសញ្ញា(អង្គរសូមស្វាគមន៍)។ហេតុការណ៍នោះបានកើតឡើងនារសៀលថ្ងៃទី២៩ខែមករាឆ្នាំ២០២០នៅលើដងផ្លូវជាតិឆ្ពោះទៅកាន់ប្រាសាទអង្គរវត្តស្ថិតក្នុងភូមិមណ្ឌល៣សង្កាត់ស្លក្រាមក្រុងសៀមរាបក្បែរកន្លែងបញ្ជាលក់សំបុត្រចូលទស្សនាអង្គរ។
លោកវរសេនីយ៍ទោវ៉ាន់វីរៈនាយរងការិយាល័យនគរបាលចរាចរផ្លូវគោកខេត្តបានឱ្យដឹងថាជនរគ្រោះជិះម៉ូតូម៉ាកសេ១២៥ពណ៍ខ្មៅពាក់ស្លាកលេខ1AF7838ក្នុងដំណើរពីត្បូងទៅជើង។ជនរងគ្រោះបានជិះទៅបុកខឿនស្លាកសញ្ញស្វាគមន៍ ហើយបោកក្បាលស្លាប់ភ្លាមៗ។
លោកបានឱ្យដឹងទៀតថាក្នុងពេលសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុនៅមិនទាន់រកសាច់ញាតិឃើញនោះទេ។ ប៉ុន្តែរកឃើញឈ្មោះនិងអាស័យដ្ឋានតាមរយៈទូរសព្ទ័។ជនរងគ្រោះមានឈ្មោះឈាង ប៊ុនហុង ភេទប្រុសឆ្នាំកំណើត១៩៨៣ ស្នាក់នៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប។លោកនាយរងបញ្ជាក់ថាក្រោយពេលវាស់វែងកន្លែងកើតហេតុសមត្ថកិច្ចបានទាក់ទងរកសាច់ញាតិដើម្បីប្រគល់សាកសព៕S/