ដោយៈសនសក្តា/កំពង់ឆ្នាំងៈស្ត្រីម្នាក់បានរងរបួសធ្ងន់ដោយសារផ្ទុះបំពង់ខ្យល់លាងម៉ូតូកាលពីម៉ោងជិត១២ថ្ងៃត្រង់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នៅក្នុងឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲដឹងថាស្ត្រីរងគ្រោះឈ្មោះ មាន គឹមអ៊ន អាយុ៣៨
ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ។ ស្ត្រីរងគ្រោះបានរបួសត្រង់កជើងមួយ
កន្លែង ,កំភួនជើងមួយកន្លែងនិងរបួសកដៃស្តាំមួយកន្លែង។ ក្រោយពេលកើតហេតុត្រូវ បានក្រុមគ្រួសារបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។
ប្រភពខាងលើបានឲដឹងទៀតថាមុនពេលកើតហេតុ ជនរងគ្រោះកំពុងលាងម៉ូ
តូ និង បញ្ចូលខ្យល់ទៅក្នុងបំពង់ខ្យល់ ស្រាប់តែបំពង់ខ្យល់នោះផ្ទុះភីងតែម្តង ៕សរន