Home ព័ត៌មានអន្តរជាតិ ​ចំនួន​មនុស្ស...

​ចំនួន​មនុស្ស​ស្លាប់ដោយ​កូរ៉ូណា​វីរុស​កើន​ដល់ ​១៧០​នាក់​ ឆ្លងជិត៨ពាន់

​បណ្តា​រដ្ឋាភិបាល​បរទេស​បានចាប់ផ្តើម​ដឹក​ពលរដ្ឋ​របស់​គេ​ចេញពី​ខេត្ត​ហ៊ូ​ប៉ី​របស់​ចិន នៅពេល​អាជ្ញាធរ​បាន​និយាយថា ចំនួន​មនុស្ស​ស្លាប់​ដោយ​កូរ៉ូណា​វីរុស​​បាន​ស្ទុះ​ឡើង​ដល់​១៧០​នាក់​។​

​គណៈកម្មាធិការ​សុខាភិបាល​ខេត្ត​ហ៊ូ​ប៉ី កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣០​មករា បាន​និយាយថា ចំនួន​មនុស្ស​ស្លាប់​ដោយ​កូរ៉ូណា​វីរុស​នៅក្នុង​ខេត្ត​បានកើន​៣៨នាក់​​ទៀត​ក្នុង​រយៈពេល​២៤​ម៉ោង​មក​នេះ ដល់​ចំនួន​សរុប​១៧០ និង​មនុស្ស​ជាង១.៧០០នាក់​បន្ថែម​ទៀត​បាន​ឆ្លង​។​

សរុបមនុស្ស៧.៧១១នាក់បានឆ្លងកូរ៉ូណាវីរុស គិតត្រឹមល្ងាចថ្ងៃពុធ។

​ទោះជា​ភាគច្រើន​បំផុត​នៃ​អ្នក​ឆ្លង​វីរុស​នេះ​ស្ថិតនៅក្នុង​ខេត្ត​ហ៊ូ​ប៉ី ក៏​អ្នក​ផ្ទុក​កូរ៉ូណា​វីរុស​ត្រូវបាន​រកឃើញ​នៅ​កន្លែង​ផ្សេង​ក្នុង​ប្រទេស​ចិន និង​នៅក្នុង​ប្រទេស​​យ៉ាងតិច​១៥​ទៀត​។​

​គណៈកម្មាធិការ​គ្រោះអាសន្ន​របស់​អង្គការ​សុខភាព​ពិភពលោក​(WHO)​ក្នុងពេល​ជាមួយគ្នា​ ​ត្រៀម​បើក​កិច្ចប្រជុំ​នៅ​ក្រុង​ហ្សឺណែវ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​កំណត់​ថា​តើ​ការឆ្លង​រាលដាល​វីរុស​យ៉ាង​លឿន​នៅ​ពេល​ឥឡូវនេះ​អាច​ចាត់ទុកជា​គ្រោះអាសន្ន​សកល​ហើយ​ឬ​នៅ​។​

​អាម៉េរិក​កាលពី​ថ្ងៃ​២៩​មករា​ បាន​ដឹក​ពលរដ្ឋ​របស់​ខ្លួន​ចេញពី​ទីក្រុង​វូ​ហាន​នៃ​ខេត្ត​ហ៊ូ​ប៉ី​ដែល​ជា​ស្នូល​នៃ​ការផ្ទុះ​វីរុស​។​ពួកគេ​ត្រូវបាន​ត្រួតពិនិត្យ​សុខភាព​ពេល​ទៅ​ដល់​រដ្ឋ​កាលីហ្វ័​រញ៉ានិងមិនបានរកឃើញអ្នកផ្ទុកកូរ៉ូណាវីរុសទេ​។​បារាំង អង់គ្លេស និង​កាណាដា ក៏​កំពុង​រៀបចំ​ការជម្លៀស​ផងដែរ​៕​ប្រែ​សម្រួល​៖​វាសនា​/Ha

បុគ្គលិក​ពេទ្យ​ក្នុង​សម្លៀកបំពាក់​ការពារ ព្យាបាល​អ្នក​ជំងឺរលាក​សួត​បង្កឡើង​ដោយ​កូរ៉ូណា​វីរុស​នៅ​មន្ទីរពេទ្យមួ​យ​ក្នុង​ក្រុង​វូ​ហាន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ពលរដ្ឋ​ជាង ២០០​គ្រួសារ​នៅ...

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញ...

លោកនាយករដ្ឋមន្ត្រីទី​ម័​រ...

ដោយៈ​មុនី​រ័ត្ន​/​ភ្ន...

នាយករដ្ឋមន្ត្រី​ទី​ម័​រ​ឡ...

​ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំ...

អ្នក​នាំចេញ​សង្ឃឹមថា ការន...

ដោយ: ពៅនិមល/ភ្នំពេញ​: លោក...