ឆ្នាំជូត
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះមិនថាការងារតូចធំលោកអ្នកអាចសម្រុកពេញទីបានហើយ ពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់គួរសម ម្ល៉ោះហើយជាឱកាសល្អក្នុងការពង្រីកមុខរបរថ្មីឬបណ្តាក់ទុនបន្ថែម ព្រោះ ផ្លែផ្កាដែលទទួលបានតែងហុចមកវិញដូចសមប្រកប។ការធ្វើដំណើរគ្រប់ទិសទីជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកំពុងសុខដុមនិងមានភាពផ្អែមល្ហែមគួរសម៕
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកមានការចម្រើនលូតលាស់ជាសន្សឹមៗទៅមុខឥតមានអ្វីជាឧបសគ្គធំដុំក្នុងការឆ្លងកាត់នោះឡើយ។អ្នកប្រកបរបររកស៊ីជួញដូរមានការលូតលាស់យឺតហើយពិសេសងាយកើតបញ្ហារកាំរកូសថែមទៀត។ ក្រៅពីនេះបើលោកអ្នកប្រកបជំនួញទីជិតឆ្ងាយមានការចម្រុងចម្រើននិងមានភាពសុខដុមប្រពៃណាស់ដែរ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែមនិងលូតលាស់ទៅមុខប្រពៃ៕
ឆ្នាំខាល
រាសីស្រុតចុះ។ នៅថ្ងៃដំណើរជីវិតរបស់លោកអ្នកមិនសូវល្អប្រសើរទេ ពិសេសអាចមានដំណឹងមិនសូវល្អចូលមកនាំឱ្យខ្វាយខ្វល់ថែមទៀត។ការរស់នៅលោកអ្នកមិនត្រូវបង្កជម្លោះជាមួយអ្នកដទៃឡើយពីព្រោះអាចជះផលអាក្រក់ណាមួយមកវិញនៅពេលក្រោយដែលរកស្មានមិនដល់។សម្រាប់បើជាអ្នកប្រកបរបររកស៊ីជួញដូរកុំសម្លឹងលាភធំដុំភ្លេចលាភតូចតាចព្រោះចំណូលបែបនេះសំបូរជាងសព្វមួយដង។
រីឯបញ្ហាស្នេហាប្រុសស្រីមានភាពផុយស្រួយជម្លោះវិវាទណាស់គប្បីមានការប្រយ័ត្ន ប្រយែងពាក្យសម្តីឱ្យបានខ្លាំងក្លា ៕
ឆ្នាំថោះ
រាសីល្អជាមធ្យម។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយតោងតែចេះមើលមុខក្រោយពីព្រោះថាផលអាក្រក់នោះងាយកើតឡើងជាងសព្វមួយដងផង។លោកអ្នកទោះធ្វើអ្វីៗក៏ដោយត្រូវចេះប៉ាន់ប្រមាណហើយពុំត្រូវលោភលន់ទេបើមិនដូច្នេះនឹងជួបរឿងសោកកាជាក់ជាពុំខាន។សម្រាប់បើជាអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរជួបលើបញ្ហាប្រទាំងប្រទើសច្រើនហើយផល កម្រៃទៀតសោតក៏ហូរចូលដោយតានតឹងផង។
រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការចាប់កំហុសព្រោះតែភាពចង់ឈ្នះគ្នាមានច្រើននាពេលនេះ៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារ ការបណ្តាក់ទុន,ការចរចាឬចុះហត្ថលេខាអ្វីមួយជាពេលវេលាល្អប្រពៃ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការប្រជែងគ្នាច្រើននិងពិសេសមានការប្រទាំងប្រទើសជាមួយអ្នកមានមុខរបរដូចគ្នាផងគួរមានការបើកចិត្តឱ្យទូលាយបន្តិចទើបគ្មានរឿងរ៉ាវចម្រូង ចម្រាសកើតមានឡើង។
សម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកចង់ផ្សំផ្គុំគ្រួសារឬរៀបអាពាហ៍ពិពាហ៍ជាពេលវេលាមួយល្អប្រពៃណាស់៕
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបកិច្ចការងារដែលសំខាន់និង អាចសម្រុកបានពេញទីហើយ ពីព្រោះថាផ្លែផ្កាតែងងាយហុចមកវិញផង។ អ្នកប្រកបរបរ រកស៊ីជួញដូរវិញលោកអ្នកកុំគប្បីមានអំនួតក្អេងក្អាងឱ្យសោះព្រោះទ្រព្យដែលបម្រុងរត់ចូលបែរជាអាចរត់ចេញទៅវិញទៀតផង។ការធ្វើដំណើរឆ្ងាយជិតមិនថាផ្លូវគោកផ្លូវទឹកឬផ្លូវអាកាសក្តីតែងមានភាពសុខដុមនិងក្រុមមនុស្សស្វាគមន៍រាក់ទាក់ជានិច្ច។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពស្រស់ស្រាយនិងផ្អែមដូចទឹកឃ្មុំ៕
ឆ្នាំមមី
រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកឃើញថាមានភាពសុខដុមវិញគួរសម ដូចនេះបើចង់ធ្វើអ្វីក៏តែងមានការចម្រើនលូតលាស់ជាសន្សឹមៗជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរមិនគប្បីលូកដៃចូលក្នុងល្បែងស៊ីសងឡើយពីព្រោះនាំកើតឧបទ្រពចង្រៃនាំការលក់ដូរកាន់តែមិនដាច់ថែមទៀត។ការធ្វើដំណើរទីជិតឆ្ងាយពុំសូវមានសុវត្តិភាពទេគួរបន្ថែមការប្រុងប្រយ័ត្ន។
បញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំ មានភាពស្រស់ស្រាយព្រោះតែម្នាក់ៗមានការយកចិត្ត ទុកដាក់ចំពោះគ្នាគ្រាន់បើជាងមុន៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។នៅថ្ងៃនេះមិនថាបញ្ហាការងារ,បញ្ហាប្រាក់កាសឬបញ្ហាកិច្ចការអ្វីមួយតែងមានការចម្រើនលូតលាស់និងផ្តល់ផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្តមួយចំនួនផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើបន្តិច ឯផលកម្រៃក៏ច្រើនគ្រាន់ល្មមគួរ ជាទីពេញចិត្ត។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខ ក្សេមក្សាន្តដូចសព្វមួយដង។
រីឯសេចក្តីស្នេហាកំលោះក្រមុំបើចង់រៀបអាពាហ៍ពិពាហ៍ឬចូលស្តីដណ្តឹងដល់ចាស់ទុំជាឱកាសល្អប្រពៃបំផុត៕
ឆ្នាំវក
រាសីស្រុតចុះ។នៅថ្ងៃនេះបើសម្រេចចិត្តអ្វីមួយត្រូវត្រេះរិះពិចារណាឱ្យបានគ្រប់ជ្រុង ជ្រោយពីព្រោះងាយកើតបញ្ហាត្រឡប់មកវិញផង។ការរស់នៅជួបបញ្ហាយាយីច្រើនបន្តិចគប្បីប្រយ័ត្នប្រយែង។អ្នកប្រកបរបររកស៊ីជួញដូរវិញភាពស៊យនៅតែតាមជាប់ជានិច្ចដូច្នេះឱ្យប្រយ័ត្នជួបគ្រោះបាត់របស់និងគ្រោះចាញ់បោកគេ។ការធ្វើដំណើរឆ្ងាយជិតមិនសូវល្អទេគប្បីមានការប្រយ័ត្នប្រយែង។
ឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីចូរប្រយ័ត្នអ្នកទីបីចូលមកឡូកឡំនាំកើតការប្រេះឆា៕
ឆ្នាំរកា
រាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតមិនសូវគាប់ប្រសើរប៉ុន្មានទេ ម្ល៉ោះហើយ លោកអ្នកធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នប្រយែងពីព្រោះថាផលមិនល្អនោះតែងយាយីហើយត្រូវអត់ធ្មត់ តស៊ូទើបប្រសើរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរជួបផលលំបាកក្នុងការរកប្រាក់កម្រៃបន្តិចព្រោះលាភច្រើនបោលហួសចាប់ពុំសូវជាប់ទេហើយបើលោកអ្នកប្រលងប្រជែងតម្លៃទៀតនោះចូរប្រយ័ត្នកើតជម្លោះវិវាទឈានពីតូចតាចដល់ធំ។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកុំលេងម៉េះម៉ោះច្រើននាំកើតជម្លោះវិវាទហើយមានតែរឿងរ៉ាវសៅហ្មងដាក់គ្នា៕
ឆ្នាំច
រាសីល្អជាមធ្យម។ នៅក្នុងថ្ងៃនេះ ដំណើរជីវិតរបស់លោកអ្នកមានភាពរលូនល្អ ហើយទោះធ្វើអ្វីក៏តែងមានជោគមានជ័យនិងទទួលផលល្អៗច្រើន។ក្នុងផ្ទះសម្បែងពិសេសស្ត្រីត្រូវចេះខិតខំកិច្ចការងារទើបគ្មានបញ្ហាចម្រូងចម្រាសកើតឡើងទៅរួច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមុនធ្វើអ្វីមួយត្រូវចេះត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយហើយពុំត្រូវមានគំនិតវៀចវេឡើយបើពុំនោះទេនាំជួបផលលំបាកដល់អាត្មាខ្លួនឯងដោយសារអតិថិជនលែងមកអើត។
រីឯបញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍កំលោះក្រមុំមានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នាមិនស្ទើរដែរទេ៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។ក្នុងពេលនេះទោះប្រកបការងារអ្វីក៏ដោយលោកអ្នកគួរធ្វើសន្សឹមៗកុំបំបោលប្រយ័ត្នដូចពាក្យចាស់ថា”កាន់តែលឿនកាន់តែខុសហើយក្រែងមិនបានដូចសេចក្តីប្រាថ្នា”។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយត្រូវរត់ទៅរកអតិថិជនហើយត្រូវស្វះស្វែងបន្តិចទើបរកប្រាក់ចំណូលគ្រាន់ចិញ្ចឹមជីវិតរស់ងាយស្រួលជាងនេះ។ទាំងស្ត្រីបុរសបើលោកអ្នកធ្វើដំណើរទៅណាមកណាគប្បីមានការប្រយ័ត្ន ប្រយែងបន្តិចពីព្រោះក្រុមមនុស្សតាមព្យាបាទយាយីច្រើន។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំឱ្យប្រយ័ត្នភាពផ្អែមល្ហែមប្រែជាជូរចត់វិញព្រោះតែការប្រចែប្រច័ណ្ឌកំពុងមានការលុកលុយ ៕