សីតុណ្ហភាពបានធ្លាក់ចុះទាបរហូតដល់ដក ៥៩ អង្សាសេក្នុងសប្ដាហ៍នេះនៅស៊ីបេរីតំបន់ ត្រជាក់បំផុតរបស់ពិភពលោកដែលសម្លៀកបំពាក់សើមអាចប្រែទៅជាកករឹងឆ្កឺតភ្លាមៗស្ទើរមិនគួរឱ្យជឿ ប៉ុន្តែសម្រាប់អ្នកស្រុករស់នៅតំបន់នេះនិយាយគួរឱ្យភ្ញាក់ផ្អើលថាត្រជាក់ប៉ុណ្ណឹង មិនទាន់ខ្លាំង។
រូបភាពគួរឱ្យភ្ញាក់ផ្អើលទាំងនេះ បង្ហាញពីសកម្មភាពប្រជាជនរស់នៅតំបន់ស៊ីបេរីដើរលេងខាងក្រៅយ៉ាងសប្បាយ ខណៈសីតុណ្ហភាពធ្លាក់ចុះទាបរហូតដល់ក្រោមដក ៥០ អង្សាសេ។
មិនតែប៉ុណ្ណោះ ពួកគេថែមទាំងត្អូញត្អែរថា រដូវត្រជាក់ឆ្នាំនេះមិនសូវត្រជាក់ដូចរាល់ដងឡើយ ព្រោះជាធម្មតាសីតុណ្ហភាពធ្លាក់ចុះទាបដល់ក្រោមដក ៦០ អង្សាសេឯណោះ។ អញ្ចឹងតោះ! បើចង់ជ្រាបកាន់តែច្បាស់ សូមរីករាយទស្សនារូបភាពខាងក្រោមទាំង អស់គ្នា៕ ប្រែសម្រួលៈខុម