ក្លិប តូតិនហេម(Tottenham) បានសម្រេចកិច្ចព្រមព្រៀងផ្ទេរតម្លៃ២៧លានផោនជាមួយក្លិប PSV ដើម្បីផ្ទេរខ្សែប្រយុទ្ធ ស្ទេវិន បឺកវីន (Steven Bergwijn) ។
ក្លិប Tottenham នឹងចំណាយបឋម២៥,៤លានផោនសម្រាប់កីឡាករវ័យ២៧ឆ្នាំរូបនេះ ហើយនឹងបន្ថែម១,៦លានផោននៅពេលបន្ទាប់។
លោក ចូសេ ម៉ូរីញ៉ូ (Jose Mourinho) ចាប់ផ្តើមចាត់វិធានការ ដើម្បីពង្រឹងក្រុមរបស់លោក បន្ទាប់ពីក្លឹប Spurs បានព្រមព្រៀងលក់កីឡាករ គ្រីស្ទៀន អេរិកសិន (Christian Eriksen) ក្នុងតម្លៃ១៧លានផោនឲ្យក្លិប អ៊ីនធ័រ មីលេន(Inter Milan) ។
អេរិកសិន បានបញ្ចប់ការពនិត្យសុខភាពនៅក្លិប Inter Milan កាលពីថ្ងៃចន្ទមុនពេលសម្រេចកិច្ចព្រមព្រៀងផ្ទេរមកកាន់ក្រុមរបស់លោក អែនតូនីញ៉ូ កុនតេ (Antonio Conte) ។
ការចរចា ដើម្បីផ្ទេរកីឡាករ បឺកវីន កាន់តែមមាញឹកខ្លាំងឡើងកាលពីចុងសប្តាហ៍ ហើយកីឡា ករសញ្ជាតិហូឡង់រូបនេះត្រូវបានដកចេញពីក្រុមជម្រើសរបស់ក្លិបPSG សម្រាប់ការប្រកួតស្មើ ១-១ ជាមួយក្រុម Twente បន្ទាប់ពីត្រូវបានអនុញាតឲ្យធ្វើដំណើរទៅទីក្រុងឡុងដ៍ ដើម្បី សម្រេចកិច្ចព្រមព្រៀងផ្ទេរនេះ។
ការសម្រេចកិច្ចព្រមព្រៀងផ្ទេរនេះនឹងបញ្ចប់ការចាប់អារម្មណ៍លើ បឺកវីន ដែលអាចលេង នឹងតំណែងផ្សេងៗនៅតំបន់ប្រយុទ្ធនោះពីសំណាក់ក្លិបផ្សេងៗទៀត។
ក្លិបទាំងពីរធ្លាប់ពិភាក្សាអំពីការផ្ទេរកាលពីលើកមុន ប៉ុន្តែក្លិបទាំងពីរវាយតម្លៃលើកកីឡាករ រូបនេះខុសគ្នា១៥លានផោនប៉ុន្តែនៅពេលនេះក្លិបទាំងពីរបានសម្រេចកិច្ចព្រមព្រៀងជាផ្លូវការហើយ៕ ប្រែសម្រួល: ពិសិដ្ឋ
