Home កីឡា គេហដ្ឋាន​របស់...

គេហដ្ឋាន​របស់លោក អេ​ដ វូដ​វើដ នាយករង​ប្រតិបត្តិ​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​តរង​ការ​វាយ ប្រហារ​ពី​ក្រុម​អ្នកគាំទ្រ​

​ក្រុម​អ្នកគាំទ្រ​របស់​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ​យូ​ណាយ​ធី​ត​បាន​វាយប្រហារ​គេហដ្ឋាន​របស់លោក អេ​ដ វូដ​វើដ (Ed Woodward) ដោយ​គប់​ភ្លើង ខណៈពេល​ពួកគេ​ធ្វើការ​តវ៉ា​ចំពោះ​ម្ចាស់​របស់​ក្លិប​។​
​ ​
អ្នកគាំទ្រ​យូ​ណាយ​ធី​ត​ដែលមាន​កំហឹង​ចាប់ផ្តើម​ដើរ​ជា​ក្បួន​ឆ្ពោះទៅ​គេហដ្ឋាន​របស់ លោក វូដ​វើដ ក្នុងពេល​កំហឹង​កាន់តែ​កើនឡើង​ជុំវិញ​ស្ថានភាព​របស់​ក្រុម​យូ​ណាយ​ធី​ត​នៅមុន​ជំនួប ជាមួយ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្របខ័ណ្ឌ Carabao Cup ។​
​ ​
គប់​ភ្លើង​ជាច្រើន​ត្រូវបាន​គ្រវែង​ចូល​គេហដ្ឋាន​របស់លោក វូដ​វើដ​ដែលជា​នាយករង​ប្រតិបត្តិក្លឹប​យូ​ណាយ​ធី​ត ហើយ​មាន​អ្នកខ្លះ​បាន​បាញ់ថ្នាំ​ពណ៌​លើ​របង​ផ្ទះ​របស់លោក​បង​ដែរ​។​
​ ​
លោក វូដ​វើដ វ័យ​៤៨​ឆ្នាំ ភរិយា​របស់លោក​និង​កូនភ្លោះ​ទាំងពីរ​មិន​ស្ថិតនៅ​ក្នុងផ្ទះ​នោះទេ នៅពេល​មានការ​វាយប្រហារ​។​
​ ​
យូ​ណាយ​ធី​ត​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ថា “​យូ​ណាយ​ធី​ត​បានដឹង​ពី​ឧប្បត្តិ​ហេតុនេះ នៅក្រៅ​គេហដ្ឋាន​របស់​បុគ្គលិក​ម្នាក់​ក្នុងចំណោម​បុគ្គលិក​បួនរូប​របស់​យើង​។ យើង​ដឹងថា ពិភព​បាល់ទាត់​នឹង​រួបរួមគ្នា​ជាមួយ​យើង ខណៈ​យើង​កំពុងធ្វើការ​ងារ​ជាមួយ​ប៉ូលិស ដើម្បី​ស្វែង​រកមុខ​ជនបង្ក​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក អេ​ដ វូដ​វើដ (Ed Woodward)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សមាគមគ្រូពេទ្យស្ម័គ្រចិត្...

   ដោយ:មុនីរ័ត្ន/ភ្នំពេញ:...

មេបញ្ជាការកងទ័ពជើងគោកឧបត្...

ដោយ: មុនីរ័ត្ន,សុខុម/ភ្...

រកឃើញអ្នកប៉ះពាល់ផ្ទាល់និង...

ដោយ:មុនីរ៍ត្ន/ភ្នំពេញៈ ...

មេ​តំ​ហ្វេ​តា​មីន ៣០ កញ្ច...

​ដោយៈ ទេព មង្គល​- គ្រញូង ...