អង្គការសុខភាពពិភពលោក(WHO)កាលពីថ្ងៃពុធទី២៩មករា បានព្រមានដល់រដ្ឋាភិបាលទាំងអស់ឱ្យចាត់វិធានការលើវីរុសដែលស្រដៀងវីរុសបង្កជំងឺសា(SARS)ដែលឆ្លងរាលដាលពីប្រទេសចិន ខណៈដែលជនបរទេសរាប់រយនាក់ត្រូវបានជម្លៀសចេញពីតំបន់ប្រភពដើមនៃការផ្ទុះឡើងនៃវីរុសផ្លូវដង្ហើមនេះ។
រហូតមកដល់ពេលនេះ វីរុសនេះបានសម្លាប់មនុស្សចំនួន១៧០នាក់នៅប្រទេសចិននិងឆ្លងដល់មនុស្សជាង៧.០០០ នាក់នៅប្រទេសនេះនិងនៅប្រទេសផ្សេងទៀត។ ករណីថ្មីត្រូវបានរាយការណ៍ថាមាននៅប្រទេសហ្វាំងឡង់និងអេមីរ៉ាតអារ៉ាប់រួម។
អង្គការសុខភាពពិភពលោកបានកោះប្រជុំបន្ទាន់នៅថ្ងៃព្រហស្បតិ៍ទី៣០ខែមករានេះ ដើម្បីសម្រេចថាតើការឆ្លងរាលដាលនៃវីរុសនេះនឹងត្រូវបានប្រកាសថាជាភាពអាសន្នសុខភាពសកលលោក ដែលអាចនាំឱ្យមានការបង្កើនការសម្របសម្រួលអន្តរជាតិដែរឬអត់។
ក្រុមហ៊ុនអាកាសចរណ៍នៅជុំវិញពិភពលោកកំពុងផ្អាក ឬកាត់បន្ថយសេវាកម្មនៅក្នុងនិងក្រៅប្រទេសចិន បន្ទាប់ពីមានករណីឆ្លងពីមនុស្សទៅមនុស្សនៅក្រៅប្រទេសនេះ។
ចំពោះការប្រកួតកីឡាពិភពលោក ការប្រកួតកីឡាអត្តពលកម្មពិភពលោកដែលគ្រោងរៀបចំធ្វើនៅខែមីនានៅទីក្រុងណានជីញប្រទេសចិន ត្រូវបានលើកពេល ហើយការប្រណាំងជិះស្គីពិភពលោកត្រូវបានលុបចោល។
ប្រធានអង្គការសុខភាពពិភពលោកដែលបានប្រកាសការសម្រេចចិត្តរបស់លោកក្នុងការកោះប្រជុំដោះស្រាយវិបត្តិនេះបាននិយាយនៅទីក្រុងហ្សឺណែវ ថា អង្គការសុខភាពពិភពលោកកំពុងតាមដានការរីករាលដាលនៃជំងឺនេះរៀងរាល់ពេលរាល់ថ្ងៃ ៕ដោយ៖សុខា/sn/Ha
ម៉ៃឃើល រ៉ាយអឹន ប្រធានផ្នែកគ្រោះអាសន្នសុខភាពរបស់WHO បានប្រាប់អ្នកយកព័ត៌មានថាពិភពលោកទាំងមូលចាំបាច់ត្រូវប្រុងប្រៀបខ្លួននិងចាត់វិធានការនៅពេលឥឡូវ