Home កីឡា លោក អូ​ឡេ ហ្គ...

លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ : អា​ឡិ​ក​ស៊ី​ស សាន​ឆេស នឹង​វិល​ត្រឡប់មក​អ៊ូ​ល ត្រេ​ហ្វូ​ត វិញ​

​លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) គ្រូបង្វឹក​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​បាន​បញ្ជាក់ថា កីឡាករ អា​ឡិ​ក​ស៊ី​ស សាន​ឆេស (Alexis Sanchez) គ្រោង​នឹង វិលត្រឡប់​មកកាន់​ទឹកដី អ៊ូ​ល ត្រេ​ហ្វ​ត​(Old Trafford )​វិញ ដោយបាន​បន្ថែមថា “​សាន​ឆេស នឹង​បង្ហាញ​ឲ្យ​ឃើញថា អ្វីៗ​កន្លងមក​គឺជា​ការយល់​ខុស​”​។​
​ ​
សាន​ឆេស ត្រូវបាន​បញ្ចូល​ទៅ​ក្លិប អ៊ី​ន​ធ័​រ មី​លេន​(Inter Milan) ក្នុង​កិច្ចសន្យាខ្ចី​ជើង​កាលពីរដូវក្តៅ បន្ទាប់ពី​ខកខាន​មិនបាន​បង្ហាញ​ភាព​អស្ចារ្យ​សម្រាប់​ក្រុម​យូ​ណាយ​ធី​ត​បន្ទាប់ពី​ចាក ចេញពី​ក្លិប អា​សេណ​ល​(Arsenal) ។​
​ ​
អាជីព​របស់ សាន​ឆេស ទំនងជា​បញ្ចប់​ទៅហើយ​នៅពេល​ត្រូវបាន​បញ្ចូនទៅ​លេង​ខ្ចី​ជើង ប៉ុន្តែ​លោក សូល​ស្យែ​រ បាន​អះអាងថា លោក​នឹង​ពិចារណា​ឡើងវិញ​ពី​តំណែង​របស់​កីឡាករ សញ្ជាតិ​ស៊ី​លី​រូបនេះ​នៅ​ដំណាច់​រដូវ​កាល​នេះ​។​
​ ​
លោក​បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​ថា “​អា​ឡិ​ក​ស៊ី​ស នឹង​វិល​ត្រឡប់មកវិញ​នៅ​រដូវក្តៅ​នេះ និង​បញ្ជាក់ថា គ្រប់គ្នា​បាន​យល់​ខុស​”​។​
​ ​
ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​មិនទាន់​ផ្ទេរ​កីឡាករ​ថ្មី​នៅឡើយ​ទេ​នៅ​ខែម​ករានេះ បើទោះ បីជាត្រូវបាន​គេ​ភ្ជាប់​ទៅនឹង​កីឡាករ​មួយចំនួន​ក៏ដោយ​។​
​ ​
ស្របពេល​មានការ​លំបាក​ក្នុងការ​ផ្ទេរ​កីឡាករ​ថ្មី គ្រូបង្វឹក​សញ្ជាតិ​ន័​រ​វ៉េ​សរូប​នេះ​បាន​និយាយថា “​ខ្ញុំ​មិនទាន់មាន​ព័ត៌មាន​បច្ចុប្បន្នភាព​ជុំវិញ​ទីផ្សារ​ទិញដូរ​នៅឡើយ​ទេ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ អា​ឡិ​ក​ស៊ី​ស សាន​ឆេស (Alexis Sanchez)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យុទ្ធនាការ​១៦​ថ្ងៃ​: បង្ក...

ដោយ​: មុនី​រ័ត្ន / ភ្នំពេ...

អភិបាលខណ្ឌ​ចំកា​មន​៖ សម្ត...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...

ក្មេងប្រុស​អាយុ​១២​ឆ្នាំ ...

ដោយ​: អង្គា​រ៍​ហេង / ភ្នំ...

សម្តេច​ក្រឡាហោម ស ខេង ចេញ...

​ដោយ​: មុនី​រ័ត្ន / ភ្នំព...