ក្លិបឆេលស៊ីគ្រោងនឹងដាក់សំណើដើម្បីប្រជែងជាមួយក្លិបតូតិនហេម( Tottenham) ក្នុងផ្ទេរ ខ្សែប្រយុទ្ធ គ្រីស្តូហ្វ ភីថេក (Krzysztof Piatek) របស់ក្លិបអាសេ មីលេន( AC Milan) ។
ឆេលស៊ីបានងាកមករកកីឡាករអន្តរជាតិប៉ូឡូញវ័យ២៤ឆ្នាំរូបនេះ ស្របពេលកីឡាករ ជម្រើសទី១ អេឌីនសិន កាវ៉ានី (Edinson Cavani) របស់ក្លិប PSG ជិតសម្រេចកិច្ចព្រម ព្រៀងផ្ទេរទៅចូលរួមជាមួយក្លិបអាត្លេទីកូ ម៉ាឌ្រីត( Atletico Madrid) ។
ភីថេក បានចរចាជាមួយក្លិបស្ពឺរ( Spurs) ប៉ុន្តែក្លិប Spurs បានងាកទៅរកកីឡាករ វីលលៀន ចូសេ (Willian Jose) របស់ក្លិប រៀល សូសៃដាត(Real Sociedad) បន្ទាប់ពីខកខានមិនបានព្រមព្រៀងលើកិច្ចសន្យាខ្ចីជើងជាមួយក្លិបមីលេន ។
នៅពេលនេះ ឆេលស៊ីចាប់អារម្មណ៍លើ ភីថេក ខណៈលោក ហ្វ្រែង ឡាំផាត (Frank Lampard) កំពុងស្វែងរកកម្លាំងប្រយុទ្ធបន្ថែមនៅពាក់កណ្តាលទី២នៃរដូវកាលនេះ។
ក្លិប វេស ហេម(West Ham) ក៏ចាប់អារម្មណ៍ដែរ ប៉ុន្តែ ភីថេក បដិសេធ ហើយចង់ទៅចូលរួមជាមួយក្លិបធំជាងនេះ៕ ប្រែសម្រួល: ពិសិដ្ឋ