យថាភូត​, យថាក្រម​, យ៉ាង​, យថាកាម​, មាតិកា​, មាត់​, ម៉ាត់​, ថវិកា​, ឋានានុក្រម​, ថ្វីមាត់​

ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

​យថាភូត បា​. ( កិ​. វិ​. ) តាម​សេចក្ដី​ពិត​, តាម​ដំណើរ​ដែល​កើតមានឡើង​ប្រាកដ : និយាយ តាម​យថាភូត​, ប្រតិបត្តិការ​តាម​យថាភូត ។

​យថាក្រម យៈថាក្រំ សំ​.; បា​. ( កិ​. វិ​. ) (​យថាក្កម​) តាម​លំដាប់​, តាម​លំដាប់​ហូរហែ​, តាមរបៀប​រៀបរៀង : ដាក់​តាម​យថាក្រម​, ធ្វើការ​តាម​យថាក្រម​, ឈប់ សម្រាក​តាម​យថាក្រម ។

​យ៉ាង ( ន​. ) បែប​, ទំនង​, មុខ​, ភាព : មាន​ច្រើនយ៉ាង ។ យ៉ាងខ្ញុំ បែប​ខ្ញុំ​, ឯខ្ញុំ ។ យ៉ាងដូច ឬ ដូច​យ៉ាង​, បែប​ដូច ឬ​ដូច​បែប​, ដូចជា ។ យ៉ាងណា បែបណា​, ទំនង​ណា​, ភាព​ណា​, មុខ​ណា ។ យ៉ាងនេះ បែបនេះ​,…​។ យ៉ាងម៉េច ? ដូចម្តេច ? ។ យ៉ាងហ្នឹង បែប​ហ្នឹង​….. ។​ល​។

​យថាកាម យៈ​ថា​– សំ​. បា​. ( កិ​. វិ​. ) តាម​ប្រាថ្នា​, តាម​បំណង់ : ធ្វើតាម​យថាកាម​, ឲ្យ​តាម យថាកាម (​សម្រាប់​ប្រើ​ក្នុង​កាព្យ​): នេះ​គឺ​បម្រាម កុំ​ឲ្យ​ធ្វើ​កាម យថាកាម​ខ្លួន អ្នកណា​បំពាន នឹង​មានទោស​ផ្ទួន រាជ​ការមិន​ស្ងួន ប្រណី​សោះឡើយ ។

​មាតិកា បា​.; សំ​. ( ន​. ) (​មា​ត្ឫ​កា​) ប្រឡាយ​, ផ្លូវទឹក ។ ឧទ្ទេស​, មេបទ គឺ​មេ​សេចក្ដី​ដែល​ឱប ក្រសោប​ចំនួន​និទ្ទេសបទ​ឲ្យ​ឋិត​នៅក្នុង​អំណាច​ខ្លួន (​ទុកដូចជា​មាតា​ដែលជា​មេបន្ទុក​របស់​កូន​) ខ​សំខាន់​, គោល​សង្ខេប : មាតិកា​ទី ១ មាន​និទ្ទេសបទ ៤, ទី ២ មាន ៥…; មាតិការឿង​, មា​តិ​តា​ធម៌​; ចូរ​លើកយក​មាតិកា​ធម៌​មួយៗ មក​អធិប្បាយ​ឲ្យ​ពិស្ដារ ។

​មាត់ ( ន​. ) មុខទ្វារ​, គឺ​រង្វះ​នៅត្រង់​មុខ សម្រាប់​បញ្ចេញវាចា​, សម្រាប់​បរិភោគ​, ផឹក​, ស្រូប : ហាមាត់​, បិទមាត់ ។ ប្រឡោះ​, ក្បែរ​, ហាម​, ខាង​, ជាយ​ខាង : មាត់ច្រក​, មាត់ច្រាំង​, មាត់ឆ្នាំង​, មាត់ទន្លេ​, មាត់ទឹក​, មាត់ទ្វារ​, មាត់ពាម​, មាត់ព្រៃ​, មាត់សមុទ្រ ។​ល​។ កិ​. និយាយ​ឮៗ​, និយាយ​ខ្លាំងៗ​, និយាយ​ឮៗ ដោយ​ឥត​របប : មាត់កកោក ឬ មាត់​កោ​កៗ​, មាត់​រអែករអោក​, ហាម​ក្មេង​កុំ​ឲ្យ​មាត់ …​។​

​ម៉ាត់ ( ន​. ) (​ក្លាយ​មកពី​ពាក្យ មាត់​) ចំនួន​ដែល​ល្មម​នឹង​មាត់​, អ្វីៗ​ដែល​គួរ​ដល់​មាត់ : ពមបាយ ពីរ​បី​ម៉ាត់​, ស៊ី​ស្លា​មួយ​ម៉ាត់ ។ វាចា​ដែល​ចេញ​ថា​បានជា​ពាក្យ​មួយៗ : ពាក្យ​មួយ​ម៉ាត់​, និយាយ ពីរ​បី​ម៉ាត់ ។ ម៉ាត់​ណា​ម៉ាត់​នោះ ឬ ម៉ាត់​ណា​ម៉ាត់​ហ្នឹង ពាក្យ​ណា​ប្រាកដជា​ពាក្យ​នោះ ឬថា​ត្រង់ ណា​ប្រាកដថា​ត្រង់​ហ្នឹង : និយាយ​ម៉ាត់​ណា​ម៉ាត់​ហ្នឹង (​ព​. សា​.) ។ និយាយបាន​មួយ​ម៉ាត់​មួ​យក និយាយបាន​ខ្លះ​, និយាយបាន​បន្តិចបន្ដួច (​ព​.​សា​.) ។ ស៊ី​មួយ​ម៉ាត់​មួ​យក ស៊ី​ខ្លះ​, ស៊ី​បន្តិចបន្តួច (​ព​. សា​.) ។​

​ថវិកា ថៈ​– បា​. ( ន​. ) ថង់​; យាម​; ទៃ ។ សព្វថ្ងៃ​ពាក្យ​នេះ ប្រើ​សំដៅយក​បញ្ជី​ដែល​គ្រោង ឬ​កត់ត្រា​ទុក​នូវ​ប្រាក់ចំណូល​និង​ចំណាយ​រៀងរាល់ឆ្នាំ ប្រៀបដូចជា​ថង់​សម្រាប់​ដាក់​ប្រាក់ : គ្រោង​ថវិកា​, ចាយ វាយ​ប្រាក់​កុំ​ឲ្យ​ហួស​លើសពី​ថវិកា​របស់ខ្លួន ។ ថវិកាខេត្ត ថវិកា​សម្រាប់ ប្រើប្រាស់​ក្នុង​ខេត្ត ។ ថវិកាជាតិ ថវិកា​របស់​ជាតិ គឺ​ថវិកា​សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍ ដល់​ប្រទេសជាតិ​ទាំងមូល ។ ថវិកាប្រធួន សេចក្ដី​សុំ​រួមគ្នា​ដែល​ក្រសួង​ហិរញ្ញវត្ថុ​ធ្វើ​ជូន ទៅ​រដ្ឋសភា ដើម្បី​សុំ​នូវ​ឥណទាន​បន្ថែម សម្រាប់​ចាយវាយ​ទប់ទល់​ទម្រាំ​បាន​ថវិកា​ដើម ។

​ឋានានុក្រម ឋា ន៉ា នុ ក្រំ បា​.; សំ​. ( ន​. ) (​ឋាន + អនុ​ក្កម > ឋា​នា​នុ​ក្កម​; ស្ថាន + អនុក្រម > ស្ថា​នា​នុ​ក្រម​) លំដាប់​ឬ​របៀប នៃ​ទី​, នៃ​ងារ​, នៃ​មុខងារ​, នៃ​ស័ក្តិយស ។ ក្នុង​កម្ពុជ​ប្រទេស​យើង ប្រើពាក្យ​នេះ​ជា​តំណែង​នៃ​សមណស័ក្តិ​ថ្នាក់​តូច​ជាង​ទី​រាជាគណៈ តាម​លំដាប់​ចុះមក : និមន្ត​ព្រះ​ភិក្ខុសង្ឃ​រាជាគណៈ ឋានានុក្រម ២០ រូប​ចម្រើន​ព្រះ​បរិត្ត ។

​ថ្វីមាត់ ( ន​. ) សម្ដី​ពុះពារ​, ទម្លុះទម្លាយ ត្រាតែ​កើតការ​, ត្រាតែ​សម្រេចប្រយោជន៍ : ការ​នេះ កើត​ដោយសារ​ថ្វីមាត់​នៃ​លោក​អ្នកធំៗ ។ សម្ដី​ថ្វីមាត់ សម្ដី​ដ៏​ជំនាញ អាច​ឲ្យ​សម្រេចការ​បាន ៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

វៀតណាម​បញ្ឈប់​ជើងហោះហើរ​ច...

​ប្រែ​សម្រួលៈ​វាសនា​/​ហាណ...

សម្តេចតេជោ សម្រេចបញ្ចេញម៉...

ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ ប្រ...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...

បើក​លេង​ជល់​មាន់​អាប៉ោង​ភ...

ដោយ​: សុខុម / ស្ទឹងត្រែង​...