របស់របរ​ប្រចាំថ្ងៃ​អ្វីខ្លះ​ដែល​មិនត្រូវ​ប្រើ​រួមគ្នា​?

សុខភាព គឺជា​រឿង​សំខាន់​ដែល​មនុស្ស​គ្រប់គ្នា​ត្រូវ​យកចិត្តទុកដាក់​ការពារ​ដើម្បី​ជៀស​ផុតពីបញ្ហា​ផ្សេងៗ​គួរឱ្យ​បារម្ភ​។ ចំណុច​មួយ​នៃ​ការថែរក្សា​សុខភាព​បាន​ល្អប្រសើរ​ជៀសផុត​ពី​ជំងឺឆ្លង គឺ​ការមិន​ចែករំលែក ឬ​ប្រើប្រាស់​របរ​មួយចំនួន​រួមគ្នា​ជាមួយ​អ្នក ដទៃ និង​សូម្បី​អ្នក​ដែល​ស្និតបំផុត​ក៏ដោយ​! ថា​តើ​របស់របរ​ទាំងនោះ​មាន​អ្វី​ខ្លះទៅ​?

១. សាប៊ូដុំ​
សាប៊ូ​អាចជួយ​សម្អាត​រាងកាយ​របស់​អ្នក​បាន ប៉ុន្តែ​វា​មិនអាច​សម្អាត​ខ្លួនឯងបាន​ឡើយ​! វីរុសបាក់តេរី​អាច​គ្របដណ្ដប់​ពេញ​លើ​សាប៊ូដុំ​ក្រោយពេល​ប្រើ​ម្ដង ហើយ​អាច​ឆ្លង​យ៉ាង​ងាយពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​!

២. កន្សែង​ជូត​ខ្លួន​
ការប្រើ​កន្សែង​ជូត​ខ្លួន​រួមគ្នា​ជាមួយ​នរណាម្នាក់​ក៏​អាច​បណ្ដាលឱ្យ​អ្នក​ប្រឈមមុខ​នឹង​ហានិភ័យ​នៃ​ការឆ្លង​មេរោគ​ផងដែរ​។ កន្សែង​អាចជា​ជម្រក​នៃ​ពពួក​បាក់តេរី​ច្រើន​ប្រភេទ​ជាពិសេស ប្រសិនបើ​ត្រូវបាន​ព្យួរ​ចោល​ក្នុង​បន្ទប់ទឹក​ពោរពេញ​ដោយ​សំណើម​។ កន្សែង​អាច​ចម្លង មេរោគ​ផ្សិត​និង​បាក់តេរី​ផ្សេងៗ​ទៀត​ដែល​បង្ក​រោល​កន្ទួល​ក្រហម​លើ​ស្បែក រោគ​មុន និង​ជំងឺ ភ្នែក​ក្រហម​។ ដើម្បី​ជាការ​ប្រសើរ​ចូរ​បោក​សម្អាត​កន្សែង​ជូត​មុខ​និង​ខ្លួន ក្រោយ​ប្រើ​បាន​ពី ៤ ទៅ ៥ដង ហើយ​កុំ​ភ្លេច​ដាក់​វា​ហាល​ឱ្យ​ស្ងួត​ជានិច្ច​។​

៣. រ៉ូ​លអន​លាប​ក្លៀក​
​រ៉ូ​លអន​លាប​ក្លៀក​អាច​ផ្ទុក ឬ​បង្ក​ការឆ្លង​មេរោគ​ធ្ងន់ធ្ងរ ជាពិសេស​ប្រសិនបើ​បាក់តេរី​ចូល ទៅក្នុង​របួស​តូចៗ​ដែល​កើតមាន​ក្រោយ​កោរ​រោម​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​ជ្រើសរើស នូវ​រ៉ូ​លអន​ប្រភេទ​ប្រឆាំង​បាក់តេរី ហើយ​កុំ​ចែករំលែក​វា​ជាមួយ​អ្នកផ្សេង​។​

៤. ដប​ទឹក​
មនុស្ស​គ្រប់គ្នា​ត្រូវ​ទទួលទាន​ទឹក​ឱ្យបាន​យ៉ាងហោចណាស់ ២ លីត្រ​ក្នុង​មួយថ្ងៃ​ដើម្បី​រក្សា បាន​នូវ​សុខភាព​ល្អប្រសើរ​។ ដូច្នេះហើយ​ទើប​ការ​យួរ​ដប​ទឹក​តាម​ខ្លួន​ជា​រឿង​ចាំបាច់​។ ទោះជា​យ៉ាងណា​អ្នក​មិនគួរ​ចែករំលែក​ដប​ទឹក​របស់​អ្នក​ជាមួយ​អ្នកដទៃ​ឡើយ​! នេះ​ក៏​ព្រោះតែ អ្នក​អាច​ឆ្លង​មេរោគ​តាមរយៈ​ទឹកមាត់​ដែល​ជាប់​នឹង​មាត់​ដប​។​

៥. ច្រាស​ដុសធ្មេញ​
ក៏​ដូច​ទៅនឹង​ការចែករំលែក​ដប​ទឹក​ដែរ​ការប្រើ​ច្រាស​ដុសធ្មេញ​រួមគ្នា​អាច​បង្កបញ្ហា​ឆ្លង​មេរោគ គួរឱ្យ​បារម្ភ​។​

៦. ឡា​ម​
អ្នក​អាច​ប្រឈមមុខ​ខ្ពស់​នឹង​ហានិភ័យ​នៃ​ជំងឺថ្លើម ឬ​ជំងឺអេដស៍​ពី​ការប្រើប្រាស់​ផ្លែ​ឡា​ម​រួមគ្នា ពិសេស​ជាមួយ​អ្នក​ដែលមាន​ផ្ទុក​ជំងឺ​ទាំងនេះ​។​ទោះជា​ផ្លែ​ឡា​ម​មិនមាន​ប្រឡាក់​ឈាម​អ្វី ក៏ដោយ ក៏​ការប្រើប្រាស់​ផ្លែ​ឡា​ម​រួមគ្នា​នៅតែ​អាច​បង្កបញ្ហា​ស្បែក​ផ្សេងៗ​បានដែរ​។​

៧. កន្ត្រៃ​កាត់​ក្រចក
យើង​មើលមិនឃើញ​ឡើយ​នឹង​ភ្នែក​ទទេរ ប៉ុន្តែ​នៅលើ​ម្រាម និង​ក្រចក​ដៃជើង​របស់​មនុស្សមាន​ផ្ទុក​សម្បូរ​ទៅដោយ​មេរោគ​បាក់តេរី​ច្រើន​ប្រភេទ​! ដូច្នេះ​កន្ត្រៃ​កាត់​ក្រចក​ធម្មតា​អាច​ក្លាយ ជា​ភ្នាក់ងារចម្លងមេរោគ​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់ទៀត​យ៉ាង​ងាយ​។ ជា​ញឹកញយ​ការប្រើប្រាស់កន្ត្រៃ​កាត់​ក្រចក​រួមគ្នា​បង្ក​ការកើនឡើង​នូវ​ហានិភ័យ​នៃ​ការឆ្លង​ជំងឺ ឬ​មេរោគ​ផ្សិត និង​វីរុស HPV ដែលនាំឱ្យ​កើតមាន​ជំងឺ​គួរឱ្យ​ព្រួយបារម្ភ​៕ ដោយៈ health.com.kh​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ក្រសួង​អប់រំ​ដាក់ចេញ​គោលក...

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ ក្រ...

ស្លាក​សញ្ញា​ថ្មី​«​រូប​បក...

​ដោយៈ ញ៉ែម សុផល​/​ភ្នំពេញ...

រដ្ឋមន្ត្រីការបរទេស​ចិន​ន...

​ប្រែ​សម្រួលៈ​វាសនា​/​តូ​...

ពលរដ្ឋ​ភូមិ​កូនដំរី ផ្ទុះ...

​ដោយៈ ប​.​ជ័យ / បន្ទាយ​មា...