Escherichia Coli (E. Coli) គឺជាបាក់តេរីមយយប្រភេទដែលរស់នៅក្នុងពោះវៀនរបស់មនុស្ស និងសត្វមានសុខភាពល្អ។ មានប្រភេទបាក់តេរីនេះតែពីរបីប៉ុណ្ណោះដែលស្ថិតក្នុងទឹក ឬអាហារដែលអាចបង្កជាជំងឺ ហើយវានឹងធ្វើឲ្យកើតជាអាការៈឈឺពោះបែបរមួលៗរាកមាន ឈាម និងក្អួត។ ដើម្បីជួយបង្ការការបង្ករោគដោយបាក់តេរី E. Coli យកល្អគួរតែ៖
– ចម្អិនហេមបឺហ្គឺរហូតដល់ ៧១អង្សារ
– ចូរញ៉ាំតែទឹកដោះគោ ឬទឹកផ្លែឈើដែលមានភាពច្រោះត្រឹមត្រូវបានហើយ
– ចូរលាងសម្អាតអាហារឆៅឲ្យបានស្អាតល្អ
– ចូរលាងសម្អាតសម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយមុនពេល និងក្រោយពេលប៉ះពាល់នឹងអាហារឆៅ
– ចូរលាងសម្អាតដៃក្រោយពេលរៀបចំ ឬញ៉ាំអាហាររួច ក្រោយពេលចេញពីបន្ទប់ទឹក ឬផ្លាស់ប្តូរខោទឹកនោមកូន
– ចូរដាក់អាហារឆៅដាច់ដោយឡែកពីអាហារឆ្អិន៕ ដោយៈ health.com.kh