ដោយ៖កាំពី/ក្រចេះ៖កម្លាំងនគរបាលក្រុងក្រចេះ ក្រោមការចង្អុលបង្ហាញ ពីលោក លន់ សុផាត ស្នងការនគរបាលខេត្តដោយមានការសម្របសម្រួលពីលោកកែវសុជាតិព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ពាក់ពន្ធ័ករណីជួញដូរនូវសារធាតុញៀននៅសង្កាត់ក្រចេះ ក្រុងក្រចេះខេត្តក្រចេះកាលពីយប់ថ្ងៃទី២៩ខែមករាឆ្នាំ២០២០។
លោកនេតលីនអធិការក្រុងក្រចេះបានឱ្យដឹងថាកាបង្ក្រាបរនេះនៅមុខសាលមហោស្របសង្កាត់ក្រចេះ ក្រុងក្រចេះបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះក្រេងចាន់រស្មីភេទប្រុសអាយុ២៩ឆ្នាំដកហូតបានវត្ថុតាងរួមមានម្សៅក្រាមពណ៍សរ ចំនួន១កញ្ចប់ ទូរសព្វ័១គ្រឿង ម៉ូតូ១គ្រឿង។
លោកបានបញ្ជាក់ទៀតថា នៅថ្ងៃដដែល កម្លាំងនគរបាលបន្តឆែកឆេ បន្ទប់ជួលរបស់ឈ្មោះក្រេង ចាន់រស្មី បានឃាត់ខ្លួនជនសង្ស័យចំនួន២ទៀតទី១ឈ្មោះ សុខ អីឡន ភេទប្រុសអាយុ២២ឆ្នាំ ។ទី២ឈ្មោះអែលរដ្ឋាភេទប្រុសអាយុ៣៤ឆ្នាំមុខរបរជាមន្ត្រីសុខាភិបាលខេត្តក្រចេះរស់នៅសង្កាត់អូរឬស្សីក្រុងក្រចេះខេត្តក្រចេះ។ដកហូតបានម្សៅក្រាមពណ៌សរចំនួន៥កញ្ចប់ទូរសព្វ័ចំនួន២គ្រឿងនិងសម្ភារប្រើប្រាសគ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ និងវត្ថុតាង ត្រូវបានឃាត់រក្សាទុក្ខបណ្ដោះអាសន្ននៅអធិការដ្ឋាននគរ ក្រុងក្រចេះ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕S/


