បេសកកម្មការទូតរុស្ស៊ីនៅប្រទេសចិនបាននិយាយនៅថ្ងៃពុធទី២៩មករា ថារុស្ស៊ីនិងចិនកំពុងធ្វើការដើម្បីបង្កើតវ៉ាក់សាំងប្រឆាំងកវីរុសជំងឺផ្លូវដង្ហើមហើយរដ្ឋាភិបាលក្រុងប៉េកាំងបានប្រគល់គំរូសំណាកនៃវីរុសថ្មីនេះ ឱ្យទៅក្រុងម៉ូស្គូ។
ចំនួនអ្នកស្លាប់នៅប្រទេសចិនដោយសារវីរុសនេះ រហូតដល់ពេលនេះ បានកើនឡើងដល់បានកើនឡើងដល់១៧០នាក់ ហើយមនុស្ស៧.៧១១នាក់បានឆ្លងវីរុសនេះ។
ស្ថានកុងស៊ុលរុស្ស៊ីប្រចាំនៅទីក្រុងក្វាងចូវ ប្រទេសចិនបាននិយាយថា ក្រុមអ្នកជំនាញរុស្ស៊ីនិង ចិនបានចាប់ផ្តើមបង្កើតវ៉ាក់សាំងប្រឆាំងវីរុសនេះ ៕ប្រែសម្រួល៖សុខា/sn

រុស្ស៊ីនិយាយថាខ្លួនកំពុងធ្វើការជាមួយចិនអំពីថ្នាំវ៉ាក់សាំងប្រឆាំងវីរុសថ្មីនេះ