ដោយៈសុខសុភ័ណ្ឌ/កំពង់ស្ពឺ៖ពស់ថ្លាន់ចំនួន៦ក្បាលត្រូវបានប្រជាពលរដ្ឋភូមិត្រស់សាលាសង្កាត់ស្វាយក្រវ៉ាន់ក្រុងច្បារមនខេត្តកំពង់ស្ពឺចាប់បានយកមកលែងចោលនៅទំនប់ទឹកបង្ហាតាអ៊ួនតាមដងស្ទឹងព្រែកត្នោតកាលពីព្រឹកថ្ងៃទី៣០ខែមករាឆ្នាំ២០២០។
បើតាមសម្តីឈ្មោះយ៉យាំនីភេទប្រុសអាយុ២៦ឆ្នាំជាជនជាតិវៀតណាមស្នាក់នៅបន្ទប់ជួលក្នុងភូមិត្រស់សាលាកង្កាត់ស្វាយក្រវ៉ាន់ក្រុងច្បារមនបាននិយាយថាពេលគាត់ត្រឡប់មកពីធ្វើជាងសំណង់បានដើទៅខាងក្រោយបន្ទប់ផ្ទះជួល។ក៏ប្រទះឃើញពស់ថ្លាន់ទាំង៦ក្បាលកំពុងចាប់កូនលេបទើបគាត់ចាប់ទាំងអស់ដាក់ក្នុងបាវយកមកប្រលែងចោលក្នុងទឹកស្ទឹងព្រែកត្នោតត្រងចំណុចទំនប់ទឹកតាអ៊ួនខ្លាចមានអ្នកឃើញចាប់វាយកទៅធ្វើម្ហូប។
គាត់បានបន្តថាយកពស់ថ្លាន់ទាំង៦ក្បាលមកលែងចោលនេះដោយគាត់មិនអាចយកទៅដាក់សួនសត្វភ្នំតាម៉ៅបានព្រោះគាត់រវល់ធ្វើជាងសំណង់មិនអាចសុំឈប់បានណាមួយបានទុកពស់ទាំង៦ក្បាលនេះមួយយប់ទៅហើយខ្លាចវាឃ្លានចំណីផងមិនមានចំណីឱ្យវាស៊ីទើបយកមកលែងនៅស្ទឹងព្រែកត្នោតនេះតែម្តងទៅ។
គាត់សំណូមពរដល់បងប្អូនដែលរស់នៅតាមមាត់ស្ទឹងព្រែកត្នោតបើប្រទះឃើញពស់ថ្លាន់ទាំង៦ក្បាលសូមកំចាប់វាអីបើចាប់បានលែងវាវិញទៅព្រោះទាំង៦ក្បាលនេះមេកូនរបស់ពួកវា៕S/


