យោធភូមិភាគទី៥ចែកម៉ាស់ជូន​កម្លាំង​ប្រដាប់ អាវុធ និងប្រជាពល​​រដ្ឋដែលចេញចូលតាមបណ្ដោយ​ព្រំដែន

ដោយៈគ្រញូង/បាត់ដំបង ៖ នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០លោកឧត្តមសេនីយ៍ទោ ច័ន្ទ រដ្ឋា មេបញ្ជាការរងយោធភូមិភាគទី៥ទទួលបន្ទុកការងារព្រំដែននិងក្រុមការងារបាននាំយកម៉ាស់មួយចំនួនធំដែលជាអំណោយរបស់លោកឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែតអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកទៅចែកជូនដល់កម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋដែលចេញចូលតាមបណ្ដោយព្រំដែនក្នុងទិសយោធភូមិភាគទី៥ ទុកសម្រាប់ប្រើប្រាស់និងការពារជំងឺរលាកសួតប្រភេទថ្មី ដែលមានឈ្មោះថាកូរ៉ូណា។

លោកឧត្តមសេនីយ៍ទោច័ន្ទ រដ្ឋា បានបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់​ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែបារម្ភពីសុខទុក្ខរបសប្រជាពលរដ្ឋក្នុងការចូលរួមបង្ការ ទប់ស្កាត់ ការការពារជម្ងឺផ្លូវដង្ហើមកូរ៉ូណា(Virus Corona) ជាប្រភេទវីរ៉ឺសថ្មីមួយប្រភេទ ទើបលោកឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែតអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោកបានប្រគល់ម៉ាស់ឃាច្រើនសម្រាប៉ឱ្យលោកយកទៅចែកជូនដល់កងកម្លាំងជូរមុខនិងប្រជាពលរដ្ឋដែលចេញចូលទៅធ្វើពលកម្មនៅប្រទេសថៃ។

សូមបញ្ជាក់ថា នៅតាមបណ្ដាច្រកនីមួយៗក្នុងទិសយោធភូមិភាគទី៥ លោកមេបញ្ជាការ កងទ័ពជើងគោក បានផ្ដល់ម៉ាស់ទុកសម្រាប់ចែកប្រជាពលរដ្ឋ ដែលឆ្លងកាត់រយ:ពេលថ្ងៃ ១០ថ្ងៃផងដែរដេីម្បីបង្ការ ទប់ស្កាត់ ការការពារអំពីជម្ងឺផ្លូវដង្ហើមកូរ៉ូណា(Virus Corona) ជាប្រភេទវីរ៉ឺសថ្មីមួយប្រភេទ៕B/


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular