បញ្ជូនជនសង្ស័យ២នាក់ និងវត្ថុ​​តាងបទល្មើសមួយចំនួយទៅ​តុលាការ

146
ចែករម្លែក

ដោយ:គ្រញូង/បាត់ដំបង ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកាលពីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ បានបញ្នូនជនសង្ស័យ២នាក់ និងវត្ថុតាងបទល្មើសមួយចំនួយទៅតុលាការក្រោយពេលកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល តាស្ដាឃាត់ខ្លួនបាន កាលពីថ្ងៃទី២៨ ខែមករាឆ្នាំ២០២០ នៅចំណុចពីរផ្សេងគ្នានៅចំណុចឃុំតាស្តា ស្រុកសំពៅលូន។

លោកវរសេនីយ៍ឯក ពេជ្រ សាវ៉ែន អធិការនគរបាលស្រុកសំពៅលូនបានឱ្យដឹងថា ករណី​ទី១នៅចំណុចភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន កម្លាំងយើងបានធ្វើការឃាត់ខ្លួនជន
សង្ស័យម្នាក់ឈ្មោ វួន សារួន ភេទប្រុស អាយុ៣៣ឆ្នាំនៅភូមិថ្នល់បត ឃុំសំពៅលូន ស្រុកសំពៅលូនព្រមទាំងដកហូតវត្ថុតាងរួមមាន កាំភ្លើងខ្លីកែច្នៃបាញ់គ្រាប់ពិតចំនួន​១ដើម -គ្រាប់អាកាចំនួន១១គ្រាប់ -រំសេវចំនួន០១កូនកំប៉ុងជ័រនិងទូរស័ព្ទដៃចំនួន០១គ្រឿង។

ករណីទី២នៅចំណុចភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូនដដែលឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះអួន ណុបភេទប្រុស អាយុ៣៤ឆ្នាំនៅភូមិ ឃុំខាងលើដោយដកហូតវត្ថុតាងរួមមាន÷ថ្នាំញៀនប្រភេទម៉ាទឹកកកICEចំនួន១កូនថង់ ជញ្ជីងសម្រាប់ថ្លឹគ្រឿងញៀន
លក់ចំនួន០១គ្រឿង ទូរស័ព្ទដៃចំនួន១គ្រឿង -ប្រាក់ខ្មែរចំនួន២.៣៣៩.០០០រៀល , ប្រាក់បាតចំនួន២២ ,៥៣០បាត ,ប្រាក់ដុល្លារចំនួន ១៧៥ដុល្លារ -កូនកាំបិតចំនួន៣ ,កូនពូថៅចំនួន០២ , ម៉ូទ័រឆក់ត្រីចំនួន០១ -កាំភ្លើងកែច្នៃបាញ់គ្រាប់កង់ ចំនួន​៣ដើម -ម៉ូទ័រកាត់ចំនួន ០១, ម៉ូទ័រស្វានចំនួន០១ សំបកបង់កាំភ្លើងអាកាចំនួន០១ដើម ប៉ុស្តិ៍ផ្សារដែកចំនួន០១និងសម្ភារៈសម្រាប់ប្រើប្រាស់ គ្រឿងញៀនមួយចំនួនទៀត។

លោកអធិការស្រុកក្រោយឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ និងវត្ថុតាងរហូតមកដល់ពេលនេះត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងចាត់ការតាមនីតិវិធី៕B/


អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ