ក្រឡាប់រថយន្តខ្នាតយក្សមួយគ្រឿង​ ចាក់សត្វជ្រូក៣០០ក្បាលចោលរាល​ពេញដី

ដោយ:អង្គរតូច/សៀមរាប ៖ រថយន្តខ្នាតយក្សដឹកសត្វជ្រូកមួយគ្រឿងបានក្រឡាប់ ចាក់សត្វជ្រូកប្រមាណ ជា៣០០ក្បាល ចោលរាលពេញដី តែមិនមានមនុស្សរងរបួសនោះទេ។

ហេតុការណ៍នោះបានកើតឡើងនាងម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ ២០២០ លើដងផ្លូវជាតិលេខ៦៧(ហាយវេ)ស្ថិតក្នុងភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិនខេត្តសៀមរាប។

របាយការណ៍មូលដ្ឋាន កងរាជអាវុធហត្ថស្រុកវ៉ារិនស្នាក់ការសន្តិសុខ៦៧២ បានបង្ហាញថា រថយន្តដឹកជ្រូកមួយគ្រឿងដែលក្រឡាប់នោះម៉ាក.ប៉េអង ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 3F0539 បើកបរដោយឈ្មោះ យ៉ុន ចាន់ថុល ភេទប្រុស អាយុ៤៣ឆ្នាំរស់នៅ ខណ័មានជយ័ រាជនីភ្នំពេញ។ ចំណែកថៅកែឈ្មោះ (ចែធំ)។ រថយន្តខាងលើ បានដឹកជ្រូកជ្រូកចំនួន៣០០ក្បាល។ ក្នុងពេលក្រឡាប់ ធ្វើអោយងាប់ជ្រូកចំនួន៨៧ក្បាល។ ចំនែកអ្នកបើកបរ និងថៅកែ ពុំមានគ្រោះថ្នាក់អ្វីទេ។

របាយការណ៍មិនបានបង្ហាញថា សត្វជ្រូកខាងលើនោះ ដឹកចេញពីប្រទេសណា ហើយឆ្ពោះទៅកាន់ខេត្តឬរាជធានី យ៉ាងណានោះទេ។ តែអាចដឹកចេញពីប្រទេសថៃច្រើនជាង។

របាយការណ៍បញ្ជាក់ថា ដោយសារការក្រឡាប់នេះបង្កដោយខ្លួនឯង និងមិនមានមនុស្សរងរបួ សមត្ថ កិច្ចបានជួយការពារ រថយន្តនឹងជ្រូក នៅកន្លែងកើតហេតុ រងចាំថៅកែស្វែងរកការជួយអន្តរាគមន៍ យករថយន្តមកស្ទូច៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​ក្រឡាហោម ស ខេង ចេញ...

​ដោយ​: មុនី​រ័ត្ន / ភ្នំព...

ក្រសួងសុខាភិបាល​បង្ហា​ញ​ព...

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ...

ព្រះសង្ឃ​ចំនួន​២៦​អង្គ​និ...

ដោយ​: បាយ័ន / សៀមរាប​: ព្...

សម្រេច​ជ្រើស​រើសយក​ទីតាំង...

​ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ​...