សមត្ថកិច្ចដាក់កិច្ចសន្យាមនុស្ស​​៤នាក់ផ្សាយព័ត៌មានមិនពិតជុំវិញ​ការផ្ទុះវីរុសកូរ៉ូណាថ្មីនៅកម្ពុជា​

269
ចែករម្លែក

ដោយ:មុន្នីរ័ត្ន/ភ្នំពេញ ៖ មនុស្ស៤នាក់ដែលប្រឌិតព័ត៌មានទាក់ទងនឹងករណីផ្ទុះវីរុសថ្មីកូរ៉ូណាក្នុងប្រទេសកម្ពុជា ត្រូវសមត្ថកិច្ចបានរក ឃើញ និងឲ្យធ្វើកិច្ចសន្យាដើម្បីបញ្ឈប់ការផ្សាយនូវព័ត៌មានកុហកនេះ។

មនុស្សទាំង៤នាក់រួមមាន២នាក់នៅ ក្នុងខេត្តសៀមរាប ឈ្មោះម៉ែន ចាន់នឿន ភេទប្រុស អាយុ៣៤ឆ្នាំ និងឈ្មោះ អ៊ឹង ជិងសេរីរតនៈ ភេទស្រី អាយុ ២០ឆ្នាំ, ម្នាក់ទៀតនៅខេត្តកោះកុង ឈ្មោះជុនចិន ភេទប្រុសអាយុ២២ឆ្នាំ, និងស្ត្រីម្នាក់ក្នុងខេត្តពោធិ៍សាត់ឈ្មោះ អាមុំ អ៊ុតសក់ ដែលបានសរសេរបង្ហោះតាម បណ្តាញសង្គមផ្សាយអំពីព័ត៌មានមិនពិតនៃការផ្ទុះឡើងវីរុស កូរ៉ូ ណាថ្មី នៅក្នុងខេត្តរបស់ខ្លួន ដែលការផ្សាយនោះ បាននាំឲ្យមានការភ័ន្តច្រឡំពីសាធារណជន។

មនុស្សទាំង៤នាក់ ត្រូវបានសមត្ថកិច្ចចាប់បង្ខំឲ្យធ្វើកិច្ចសន្យាបញ្ឈប់ ការផ្សាយព័ត៌មានមិនពិតទាំងនោះ បើ ពុំដូច្នោះទេ នឹងត្រូវប្រឈមចំពោះមុខច្បាប់។ កម្ពុជាទើបនឹងរកឃើញ ករណីឆ្លងវីរុសថ្មីកូរ៉ូណាលើកដំបូងទៅលើ ទេសចរណ៍ជាតិចិនម្នាក់ឈ្មោះចា ជិនហួរ អាយុ៦០ឆ្នាំ ដែលបាន ធ្វើ ដំណើរ ជាមួយក្រុមគ្រួសារតាមជើងយន្ត ហោះពីក្រុងវូហាន មកកំសាន្តក្នុងខេត្តព្រះសីហនុ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម