Home ព័ត៌មានអន្តរជាតិ ជនជាតិ​ជប៉ុន​...

ជនជាតិ​ជប៉ុន​ដែល​ត្រូវបាន​ជម្លៀស​ចេញពី​ចិន​៣​នាក់​ផ្ទុក​កូរ៉ូណា​វីរុស ៩​នាក់​ទៀត​សង្ស័យ​

​ជប៉ុន​៣​នាក់​ក្នុងចំណោម​ជនជាតិ​ជប៉ុន​ជាង​២០០​នាក់​ដែល​ត្រូវបាន​ជម្លៀស​ចេញពី​ចិន​កាលពី​ថ្ងៃ​ពុធ ត្រូវបាន​ធ្វើតេស្ត​ឃើញ​មាន​កូរ៉ូណា​វីរុស ដែល​សម្លាប់​​មនុស្ស​១៧០​នាក់​នៅ​ចិន នេះ​បើ​តាម​ការប្រកាស​របស់​រដ្ឋ​មន្ត្រី​សុខាភិបាល​ជប៉ុន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣០​មករា​។​

២​នាក់​ក្នុងចំណោម​អ្នក​ផ្ទុក​វីរុស​នេះ មិន​បង្ហាញ​រោគសញ្ញា​ទេ​។​ពួកគេ​បាន​ទៅដល់​ជប៉ុន​កាលពី​ថ្ងៃ​ពុធ​តាម​យន្តហោះ​ជប៉ុន​ជើង​ដំបូង​ដែល​បាន​ជម្លៀស​ជន​​ជាតិ​ជប៉ុន​ចេញពី​ទីក្រុង​វូ​ហាន នៃ​ខេត្ត​ហ៊ូ​ប៉ី​។​

​ក្នុងពេល​ជាមួយគ្នា​ទូរទស្សន៍​NHK​ជប៉ុន​បាន​រាយការណ៍​ថា យន្តហោះ​ឈ្នួល​ទី​២​ដែល​ដឹក​ជនជាតិ​ជប៉ុន​មក​ពី​វូ​ហាន​ក៏​បាន​ទៅ​ដល់​ជប៉ុន ហើយ​មនុស្ស​៩​នាក់​​ក្នុង​យន្តហោះ​នេះ​បង្ហាញ​រោគសញ្ញា​ក្តៅខ្លួន ឬ​ក្អក​។​

​មនុស្ស​ជាង​៤០០​នាក់​ហើយ​ត្រូវបាន​ជម្លៀស​ចេញពី​ក្រុង​វូ​ហាន​ទៅដល់​ជប៉ុន ហើយ​យ៉ាង​ហោច​ណាស់​យន្តហោះ​ជប៉ុន​មួយ​ទៀត​នឹង​ដឹក​ជនជាតិ​ជប៉ុន​វិលត្រឡប់​​ទៅ​ស្រុក​វិញ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​។​

​ជប៉ុន​មិន​ចាប់បង្ខំ​ដាក់​អ្នក​ទើប​មក​ដល់​ពី​ចិន​នៅ​ដាច់ដោយឡែក​ពី​គេ​ទេ ដោយសារ​ខ្វះ​មូលដ្ឋាន​ច្បាប់​ក្នុងការ​បង្ខាំង​មនុស្ស ដែល​មិន​ត្រូវបាន​រកឃើញ​ថា​មាន​​ផ្ទុក​វីរុស​ឬ​មេរោគ​ឆ្លង​។​តែ​អាជ្ញាធរ​ជប៉ុន​បាន​ស្នើសុំ​អោយ​ពួកគេ​នៅ​ក្នុងផ្ទះ​សិន រហូត​ទាល់តែ​ការ​ធ្វើ​តេស្ត​បង្ហាញថា​ពួកគេ​មិន​មាន​វីរុស​។​

​អាម៉េរិក​ក៏បាន​ជម្លៀស​ពលរដ្ឋ​ខ្លួន​ប្រមាណ​២០០​នាក់​ចេញពី​ក្រុង​វូ​ហាន​កាលពី​ថ្ងៃ​២៩​មករា ។​ពួកគេ​ត្រូវបាន​ពិនិត្យ​សុខភាព​ពេល​ទៅ​ដល់​រដ្ឋ​កាលីហ្វ័រ​ញ៉ា​និងមិន​​មាន​នរណា​ម្នាក់​មានវី​រុស​ឆ្លង​នេះ​ទេ​។​តែ​ពួកគេ​កំពុង​ដាក់​នៅ​ដាច់ដោយឡែក​ពី​គេ​នៅ​ក្នុង​មូលដ្ឋាន​ទ័ពអាកាស​មួយ​រយៈពេល​យ៉ាងតិច​៧២​ម៉ោង​ដើម្បី​វាយ​តំលៃ​​សុខភាព​។​អាជ្ញាធរ​សុខាភិបាល​ក៏​នៅ​បន្ត​តាមដាន​ពួកគេ​រយៈពេល​១៤​ថ្ងៃ​បន្តទៀត ជា​រយៈពេល​ចុងក្រោយ​ដែល​កូរ៉ូណា​វីរុស​អាច​បង្ហាញ​រោគ​សញ្ញា​។​

​អាជ្ញាធរ​សុខាភិបាល​ចិន​នៅ​ថ្ងៃ​៣០​មករា​បាន​និយាយថា​មក​ទល់​ល្ងាច​ថ្ងៃ​២៩​មករា មនុស្ស​សរុប​៧.៧១១​នាក់​បាន​ឆ្លង ភាគច្រើន​បំផុត​ក្នុង​ខេត្ត​ហ៊ូ​ប៉ី និង​៣៨​នាក់​ទៀត​បាន​ស្លាប់​ក្នុង​រយៈពេល​២៤​ម៉ោង​កន្លងមក ជាហេតុ​ធ្វើអោយ​ចំនួន​មនុស្ស​ស្លាប់​ដោយ​កូរ៉ូណា​វីរុស​នេះ​កើនឡើង​ដល់​១៧០​នាក់​៕​ប្រែ​សម្រួល​៖​វាសនា​

ពលរដ្ឋ​អាម៉េរិក​ដែល​ត្រូវបាន​ជម្លៀស បាន​ទៅ​ដល់​កាលីហ្វី​រញ៉ា​និង​ពួកគេ​មិន​បង្ហាញ​រោគសញ្ញា​ឆ្លង​វីរុស​ទេ តែ​ពួកគេ​ត្រូវ​នៅ​ក្នុង​ជំរុំ​យោធា​មួយ​យ៉ាង​តិច​៣​ថ្ងៃ​​ដើម្បី​ធ្វើ​តេស្ត​ឈាម និង​វាយ​តំលៃ​ខាង​វេជ្ជសាស្ត្រ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

វៀតណាម​បញ្ឈប់​ជើងហោះហើរ​ច...

​ប្រែ​សម្រួលៈ​វាសនា​/​ហាណ...

សម្តេចតេជោ សម្រេចបញ្ចេញម៉...

ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ ប្រ...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...

បើក​លេង​ជល់​មាន់​អាប៉ោង​ភ...

ដោយ​: សុខុម / ស្ទឹងត្រែង​...