ដោយ:កាំពី/ក្រចេះ ៖ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ កម្លាំងអាជ្ញាធរក្រុងក្រចេះបានដឹកនាំកងកម្លាំងចុះរៀចចំសណ្ដាប់ធ្នាប់ និងរុះរើតូបអាជីវករលក់ដូរតាមចិញ្ចើមផ្លូវបែបអានាធិបតេយ្យ ធ្វើឲ្យខូចសោភណ័ភាពក្រុង នៅជុំវិញបរិវែន វត្តបច្ឆា ស្ថិតនៅ សង្កាត់ក្រចេះ ក្រុងក្រចេះ ក្រោយពីអាជ្ញាធរ ខេត្ត ក្រុងបានជូនដំណឹង ដល់ពួកគាត់រុះរើ ជាច្រើនលើករួចមកហើយ។
លោក សេង ភីណា អភិបាលរងក្រុងក្រចេះ បានឲ្យដឹងថា ការចុះរៀបសណ្ដាប់ធ្នាប់ រុះរើនេះ ដោយសារអាជ្ញាធរ ខេត្ត ក្រុង បានជូនដំណឹងដល់ពួកគាត់ឲ្យរុះរើ ជាច្រើនដងរួចមកហើយ តែពួកគាត់មិនព្រមរុះរើ នៅតែបន្តលក់ដូរ លើចិញ្ចើមផ្លូវបែបអនាធិបតេយ្យ ធ្វើឲ្យប៉ះពាល់ដល់សោភណ្ឌ័ភាពក្រុង ។
លោកអភិបាលរងបន្តទៀតថា ដើម្បីលំអក្រុងឲ្យកាន់តែស្រស់ស្អាត នៅពេលប៉ុន្មានខែខាងមុខនេះក្រុងនិងរៀបការីឡាតាមចិញ្ចើមផ្លូវ ដូច្នេះដើម្បីដំណើរការរៀបចំឲ្យបានល្អ ចាំបាច់ត្រូវតែរុះរើតូបរបស់អាជីវករទាំងនោះ ។
ជាលទ្ធផលក្រុមការងារបានរុះរើតូបបានចំនួន ៣តូប និងណែនាំម្ចាស់តូបចំនួន៧ទៀត អោយរុះរើដោយខ្លួងឯង ទុករយៈពេល១សប្តាហ៍ ឲ្យរើអោយអស់៕B/


