មេខ្លោង និងបក្សពួកចំនួន៩នាក់​ ត្រូវបានសមត្ថកិច្ចកោះកុងឃាត់​ខ្លួនករណីលួចកាច់កម៉ូតូយ៉ាង​សកម្ម

ដោយ:សុផានីតា/កោះកុង ៖ កម្លាំងសមត្ថកិច្ចនគរបាលនៃស្នងការនគរបាលខេត្តកោះកុង បានបង្ហាញមុខមាត់មេខ្លោង ព្រមទាំងបក្សពួកចំនួន៨នាក់ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពយ៉ាងសកម្មខាងលួចកាច់កម៉ូតូ និងប្រើប្រាស់គ្រឿងញៀននៅក្នុងភូមិសាស្រ្តក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា។ គ្រាដែលកាលពីអំឡូវបុណ្យភ្ជុំបិណ្ឌឆ្នាំ២០១៩មួយក្រុមផ្សេងម្តងរួចមកហើយ។

នៅក្នុងសន្និសីទសារព័ត៌មាន ព្រឹកថ្ងៃទី៣០ ខែមករា ២០២០នេះ លោកឧត្តមសេនីយ៍ត្រី ឃឹម សាណេ ស្នងការរងនគរបាលខេត្តកោះកុង ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ គូសបញ្ជាកថ់ា ពុំមែនជាករណីទី១ឡើយ ដែលក្រុមជនសង្ស័យទាំង៩នាក់នេះ បានធ្វើសកម្មលួចកាច់កម៉ូតូរបស់ប្រជាពលរដ្ឋ ពោលគឺចំនួន៨ករណីមកហើយធ្វើឱ្យសមត្ថកិច្ចរបស់ខ្លួនតាមដានកំណត់មុខសញ្ញា និងឃាត់ខ្លួនជាបន្តបន្ទាប់ តាំងពីយប់កាលពីថ្ងៃទី២៩ ខែមករា ។

លោកស្នងការរងនគរបាលខេត្តកោះកុង បង្ហាញឱ្យដឹងទៀតថា ពួកគេធ្វើសកម្មភាព លួចម៉ូតូនៅគ្រប់ទីសាធារណនៅក្នុងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា អោយតែមានការធ្វេសប្រហែស ជាពិសេសផ្តើមចាប់ពីម៉ោង១០យប់ឡើងទៅ។ ម៉ូតូដែលលួចបាន ពួកគេនឹងយកទៅចែកចាយលក់នៅស្រួចភ្នំស្រួច និងខេត្តព្រះសីហនុ។ ក្នុងចំណោមមេខ្លោង និងបក្សពួក ក៏មានជនសង្ស័យម្នាក់ ដែលទើបចេញពីពន្ធនាគារ ក្រោមបទ ចោទជួញដូរគ្រឿងញៀន។ គ្រាដែលកាលពីអំឡូវបុណ្យភ្ជុំបិណ្ឌឆ្នាំ២០១៩មួយក្រុមផ្សេងម្តងរួចមកហើយ។

បើតាមលោក ឃឹម សាណេ បន្ថែមថា ចំពោះសន្តិសុខសុវត្ថិភាពនៅមូលដ្ឋានខេត្តកោះ កុងមិនមានការព្រួយបារម្ភ ដោយសារតែកត្តាភូមិសាស្រ្ត និងពង្រាយកងកម្លំាងតាម ដានគ្រប់ពេលវេលា ប៉ុន្តែអំពាវនាដល់ប្រជាពលរដ្ឋកុំធ្វេសប្រហែលចំពោះការថែរក្សាទុកដាក់ទ្រព្យសម្បត្តិឱ្យបានល្អផងដែរ។

មេខ្លោងដ៏សកម្មខ្លាំងខាងលួចកាច់កម៉ូតូរបស់ពលរដ្ឋា គឺឈ្មោះ ហាក់ រ៉ូនី អាយុ២៥ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ រស់នៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។ មិនត្រឹមលួចម៉ូតូ ថែមទាំងជួញដូរគ្រឿងញៀនទៀតផង។ សម្រាប់ម៉ូតូដែលលួចបាន ពួកគាត់បានកែប្រែរូបរាងម៉ូតូ តាមរយៈការបាញ់ថ្នាំពណ៌ជាដើម។

ដោយឡែកបក្សពួកចំនួន៨សំខាន់ៗផ្សេងទៀត គឺទី២-ឈ្មោះ កែវ មុន្នីរ័ត្ន ហៅក្រៅសល់ អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅស្នាក់នៅផ្ទះជួល ភូមិបឹង ឃុនឆាង សង្កាត់ស្មាច់មានជ័យ ទី៣-ឈ្មោះ វ៉ា ធារ៉ា អាយុ២៩ឆ្នាំ មុខរបរតៃកុងឡាន រស់នៅភូមិ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ទី៤-ឈ្មោះ ប៊ុត រតនា អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ ទី៥-ឈ្មោះ សួង ឆៃហូ អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិ២ សង្កាត់ដងទង់ ទី៦-ឈ្មោះ តាន់ ចិត្រា អាយុ២៣ឆ្នាំ មុខរបរជាងដែក ស្នាក់នៅបន្ទប់ជួល ភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ទី៧-ឈ្មោះ ឆាន រស្មី អាយុ៣០ឆ្នាំ មុខរបរជាងសំណង់នៅបន្ទប់ជួលភូមិ១សង្កាត់ស្មាច់មានជ័យ ទី៨-ឈ្មោះ គឹម កី អាយុ២២ឆ្នាំ មុខរបរជាងចាក់សក្កិ ទីលំនៅឃុំជីផាត ស្រុកថ្មបាំង និងទី៩-គឺម ហុង អាយុ៣៩ឆ្នាំ មុខរបរកម្មករ នៅភូមិ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។

សមត្ថកិច្ចនគរបាលខេត្តកោះកុង ក៏បានដកហូតវត្ថុតាងមានជាម៉ូតូចំនួន៥គ្រឿង ឧបករណ៍កាច់កម៉ូតូ ដាវសាមម៉ូរៃចំនួន១ដើម ថ្នាំពណ៌១កំប៉ុង និងគ្រឿងញៀនចំនួន៧ កញ្ចប់ធំតូច៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular