ក្រុមហ៊ុន Samsung បង្ហាញទូដាក់ខោអាវឆ្លាតតម្លៃជាង២.៦០០ដុល្លារអាចសម្លាប់មេរោគពីខោអាវបាន ៩៩,៩៩ ភាគរយរួមទាំងវីរុសកូរ៉ូណា

ក្រុមហ៊ុន Samsung បានបង្ហាញទូដាក់ខោអាវឆ្លាតមួយ ដែលសម្លាប់មេរោគគ្រប់ប្រភេទ បាន ៩៩,៩៩ ភាគរយ រួមទាំងវីរុសកូរ៉ូណាដែលកំពុងរាតត្បាតលើពិភពលោក ដោយការចំហុយខោអាវដែលដាក់នៅក្នុងទូ។

យោងតាមវេបសាយរបស់ក្រុមហ៊ុនបច្ចេកវិជ្ជាយក្សកូរ៉េមួយនេះបានឱ្យដឹងថា ទូឆ្លាត AirDresser ដែលបានដាក់លក់កាលពីថ្ងៃទី២៣មករាក្នុងតម្លៃ ២.០០០ ផោន (ជាង២.៦០០ដុល្លារ) អាចកម្ចាត់ធូលីដី ខណៈធ្វើអនាម័យខោអាវដែលព្យួរនៅខាងក្នុង។

ទូនេះប្រើប្រាស់ខ្យល់ខ្លាំងក្លានិងចំហាយទឹកក្តៅពីជញ្ជាំងក្នុងនិងនៅខាងក្នុងស្នួលខោអាវដើម្បីកម្ចាត់ក្លិនផ្អួរ ស្នាមជ្រួញ និង អាឡែរស៊ីនានា។

យោងតាមក្រុមហ៊ុន Samsung ការធ្វើតេស្តផលិតផលនេះនៅសាកលវិទ្យាល័យកូរ៉េបានបង្ហាញថា ទូ AirDresser កម្ចាត់វីរុសបាន ៩៩,៩៩ ភាគរយក្នុងនោះរួមមានវីរុសអាដេណូ វីរុសផ្តាសាយ វីរុសកូរ៉ូណា និង វីរុសរើម ដែលសុទ្ធតែអាចបង្ករោគសញ្ញាគ្រុនផ្តាសាយ៕ ដោយ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​រដ្ឋមន្ត្រី​បណ្តា​ប្រទេស...

ដោយ​: ជា សីហៈ / ភ្នំពេញ​:...

អាម៉េរិក​បញ្ជូន​នាវា​ដឹក​...

ប្រែ​សម្រួលៈ​វាសនា​/​វ៉ាស...

របួសធ្ងន់​ស្រាល ៥ នាក់ ដោ...

​ដោយៈ គ្រញូង / បាត់ដំបងៈ ...