អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកអង្គរជុំ នាំយកកង់និងអំណោយ មនុស្សធម៌ ជូនដល់កុមារី ២នាក់ ដែលកំព្រាឪពុកម្ដាយ

ដោយ:គូលែន/សៀមរាប ៖ លោក ឡឹក ពឿត អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកអង្គរជុំ បាននាំយកកង់និងអំណោយ មនុស្សធម៌ ជូនដល់កុមារី ២នាក់ ដែលកំព្រាឪពុកម្ដាយ និងកំពុងជួបការលំបាកក្នុងការសិក្សា។

ពិធីចែកអំណោយ មនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់កុមារី២នាក់ដែលជួបការលំបាក បានធ្វើឡើងនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ស្ថិតនៅ ឃុំតាសោម ស្រុកអង្គរជុំ។

លោក ឡឹក ពឿត អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកអង្គរជុំ បាននិយាយថា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន គឺ កាកបាទក្រមហកម្ពុជាមាននៅគ្រប់ទីកន្លែង ដើម្បីជួយបងប្អូនដែលជួបការលំបាក ដោយមិនប្រកាន់និន្នាការនយោបាយឡើយ។

លោកបានបន្តថា កុមារី ២នាក់ ដែលកំព្រាឪពុកម្ដាយ និងកំពុងជួបការលំបាកក្នុងការសិក្សា គឺមាន កុមារី ឈ្មោះ លុយ សាវ៉ាន់ អាយុ ១២ឆ្នាំ រៀនថ្នាក់ទី៦ នៃសាលាបឋមសិក្សាតាលាវ នៅភូមិបាយម៉ាត ឃុំតាសោម ស្រុកអង្គរជុំ និងម្នាក់ទៀតឈ្មោះ លីម មិនត្រា អាយុ ១២ឆ្នាំ រៀនថ្នាក់ទី៥ នៃសាលាបឋមសិក្សាតាសោម នៅភូមិស្វាយជុំ ឃុំតា​សោម ស្រុកអង្គរជុំ។

អំណោយមនុស្សធម៌ដែលផ្ដល់ជូនម្នាក់ៗទទួលបាន៖ កង់១គ្រឿង អង្ករ២៥គីឡូក្រាម ,ទឹកស៊ីអ៊ី១យួរ ទឹកត្រី១យួរ មី១កេស និងសម្ភារសិក្សា១ឈុត សម្លៀកបំពាក់២កំប្លេ កាបូប១ ស្បែកជើង១គូ និងថវិកា១សែនរៀល៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular