ដោយ:គូលែន/សៀមរាប ៖ ក្រុមការ ងារមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប បានចុះត្រួតពិនិត្យ និងស្រង់តម្លៃលក់ ម៉ាស នៅឱសថស្ថានតាមផ្លូវវត្តត្រាំងនាគ ផ្លូវជាតិលេខ ៦ និងផ្លូវស៊ីវុត្ថា ក្នុងក្រុងសៀមរាប នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០។

ក្រុមការ ងារមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប បាននិយាយថា ជាមួយគ្នានេះ រដ្ឋបាលខេត្ត សៀនរាប សូមអំពាវនាវកុំអោយមានតម្លើងថ្លៃម៉ាស់ ក្នុងការចូលរួមចំណែកទប់ស្កាត់ការរីករាលដាលជំងឺរលាកសួតកូរ៉ូណា។

ក្រុមការងារបានបន្តថា ជាលទ្ធផលបានពិនិត្យឃើញថាតម្លៃម៉ាសក្នុង១ប្រអប់ (៥០ម៉ាស) គឺ:

 • ឈ្មោះ Kenko តម្លៃ ១០,០០០ រៀល
 • Mew តម្លៃ ពី ១០,០០០រៀល ដល់
  ២០,០០០រៀល
 • Dengrong តម្លៃ ៨,០០០រៀល ដល់
  ១២,០០០រៀល
 • Shunyi តម្លៃ ៦,៥០០រៀល ដល់
  ១២,០០០រៀល
 • Comfort តម្លៃ ២០,០០០រៀល
 • Changia តម្លៃ ៨,០០០រៀល
 • Surgical តម្លៃ ២៤,០០០រៀល
 • Sy Riy តម្លៃ ២០,០០០រៀល
 • ម៉ាសជប៉ុន តម្លៃ ២៦,០០០រៀល
 • ដោយឡែក ម៉ាស 3M N95 USA តម្លៃ
  ២០,០០០រៀល ដល់ ៣២,០០០រៀល
  ក្នុង១ ម៉ាស ( ១ ប្រអប់ស្មើ ២០ ម៉ាស)៕

រូបភាព: មន្ទីរពាណិជ្ជកម្មខេត្តសៀមរាប បានចុះត្រួតពិនិត្យ និងស្រង់តម្លៃលក់ ម៉ាស នៅឱសថស្ថាន តាមផ្លូវវត្តត្រាំងនាគ ផ្លូវជាតិលេខ៦ និងផ្លូវស៊ីវុត្ថា ក្នុងក្រុងសៀមរាប ៕B/