ផ្សព្វផ្សាយពីវិធានការបង្ការ និងការ​កាត់បន្ថយហានិភ័យ នៃការឆ្លងជំងឺ​ រលាកសួតបង្កដោយមេរោគកូរ៉ូណា​វីរុសថ្មីដល់សិស្សានុសិស្ស អនុ​វិទ្យា​​ល័យ​ព្រះឥន្ទកោសា

ដោយ:គូលែន/សៀមរាប ៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ មន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបសហការជាមួយមន្រ្ដីផ្នែកប្រយុទ្ធនឹង ជំងឺឆ្លង នៃមន្ទីរសុខាភិបាលខេត្ត មន្ត្រីការិយាល័យយុវជន នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានចុះផ្សព្វផ្សាយពីវិធានការបង្ការ និងការកាត់បន្ថយហានិភ័យ នៃការឆ្លងជំងឺ រលាកសួតបង្កដោយមេរោគកូរ៉ូណាវីរុសថ្មីជូនដល់សិស្សានុសិស្សអនុវិទ្យាល័យព្រះឥន្ទកោសាចំនួន១៣៥០នាក់។

មន្រ្ដីផ្នែកប្រយុទ្ធនឹង ជំងឺឆ្លង នៃមន្ទីរសុខាភិបាលខេត្ត បាននិយាយថា ការផ្សព្វផ្សាយនេះក្នុងគោល បំណងផ្ដល់នូវការយល់ដឹង ពីស្ថានភាពបច្ចុប្បន្ន នៃការឆ្លងមេរោគកូរ៉ូណាវីរុសថ្មី ដែល ពិភពលោកកំពុងមានការព្រួយបារម្ភរោគសញ្ញាសង្ស័យ នៃការឆ្លងមេរោគកូរ៉ូណាវីរុសថ្មី និង វិធីបង្ការ ៥យ៉ាង របស់ ក្រសួង សុខាភិបាល ។

មន្ត្រីដដែលបានបន្តថា វិធីបង្ការ ៥យ៉ាង រួមមាន១-លាងដៃជាមួយសាប៊ូ និងទឹកស្អាត , ២-ខ្ទប់មាត់ និងច្រមុះនៅពេលក្អក និងកណ្តាស់ដោយកន្សែង ក្រមា ក្រដាស ឬដោយកែងដៃ, ៣-ជៀសវាងប៉ះពាល់ ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬ ផ្តាសាយ, ៤-បរិភោគសាច់ និងស៊ុតដែលចម្អិនឆ្អិនល្អ, ៥-ជៀសវាងប៉ះពាល់សត្វព្រៃរស់ ឬ កន្លែងចិញ្ចឹមសត្វដោយគ្មានពាក់សម្ភារការពារខ្លួន។

បញ្ចប់វគ្គផ្សព្វផ្សាយនីមួយៗ យេីងបានបង្ហាញពីវិធីពាក់ម៉ាស់ និងផ្ដល់សន្លឹកសារដេីម្បីប្អូនៗយុវជនយកទៅផ្សព្វផ្សាយបន្ត ដល់មិត្តភក្ដិគាត់គ្រួសារគាត់ និងអ្នករស់នៅជិតខាងផ្ទះរបស់គាត់៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ករណីពុល​ស្រាស​៖ ​អ្នកស្លា...

​ដោយ​: ទេ​ពក​ង្រី / ខេត្ត...

លោកទេសាភិបាលធនាគារជាតិធ្វ...

ដោយ:បញ្ញាសាស្រ្ត/ភ្នំពេ...

អភិបាលខេត្ត​បាត់ដំបង​ទស្ស...

​ដោយ​: គ្រញូង / សៀមរាប​: ...

លោក​តំណាងរាស្ត្រ សៀង ណាំ ...

ដោយ​: បាយ័ន / សៀមរាប​: នា...